CamNews

សុខភាព 

ច្បាស់ទេថា តើមនុស្សរស់នៅបានប៉ុន្មានថ្ងៃ បើសិនជាគ្មានទឹក?

យល់ដឹង តើលោកអ្នក បានដឹងច្បាស់ទេថា តើមនុស្សយើងអាចរស់នៅបានដល់ប៉ុន្មានថ្ងៃ
បើសិនណាមិនមានទឹកទទួលទាននោះ។

ជាការពិតណាស់ បើយោងតាមគេហទំព័រសារព័ត៌មានបរទេស lifeslittlemysteries ក៏បានចេញ
ផ្សាយទាក់ទិនទៅនឹងបំនកស្រាយខាងលើនេះដែរ​   ដោយបានបញ្ជាក់ថា  ដោយយោងតាម
ច្បាប់ធម្មជាតិ មនុស្សយើងរាល់គ្នា  គឺអាចរស់រានមានជីវិត  ត្រឹមតែ ៣ នាទីដោយគ្មានខ្យល់
ដង្ហើម (តែមិនត្រូវបានណែនាំអោយធ្វើបែបនេះឡើយ), រស់នៅបានត្រឹមតែ ៣ ម៉ោង ដោយ
គ្មានទីជម្រក នៅពេលមានព្យុះព្រិល,  និងមួយផ្សេងទៀតនោះគឺ  រស់នៅបានត្រឹមតែ ៣ ថ្ងៃ
តែប៉ុណ្ណោះបើសិនជារស់នៅគ្មានទឹក  បើពុំដូចច្នេះទេ លោកអ្នកប្រាកដជាស្រែកទឹកទាល់តែ
ស្លាប់ និងជាចុងក្រោយរស់នៅ បានត្រឹមតែ ៣ សប្តាហ៍ដោយគ្មានអាហារ។

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា ក៏មានករណីមួយ
ចំនួនផ្សេងៗទៀតផងដែរ ដែលនៅក្នុងនោះ​  មនុស្សមួយចំនួនអាចរស់នៅបានពី ៨ ទៅ ១០
ថ្ងៃ បើសិនណាជាគ្មានទឹកញ៉ាំ។ គួររំឭកផងដែរថា ទឹកពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុង
ការទ្រទ្រង់សារពាង្គកាយមនុស្ស ពោលគឺមានសារៈសំខាន់ដល់ទៅ​ ៦៥ ភាគរយឯណោះ ៕

ដោយ ៖ ពិសី
ប្រភព ៖ lifeslittlemysteries


Tags: international news strange entertainment