(ភ្នំពេញ)៖ តារាចម្រៀងស្រី កញ្ញា សុខ ស្រីលក្ខណ៍ ត្រូវជាប្អូនស្រីបង្កើត កញ្ញា សុខ សីឡាលីន ត្រូវបានគេដឹងថា នាងគូស្នេហ៍ដ៏ស្មោះស័្មគ្រឈ្មោះ រុន តន្ត្រីករ ក្រុមចចកសមុទ្រ ខណៈដែលបងស្រីរបស់នាង កញ្ញា សុខ សីឡាលីន ក៏មានចំណងស្នេហ៍ ជាមួយនឹងប្រធានក្រុមតន្ត្រីចចកសមុត្រដូចគ្នា គឺលោក អ៊ុក មិនណារិទ្ធ។ កញ្ញា សុខ សី្រលក្ខណ៍ ថ្វីត្បិតតែកេរ្តិ៍ឈ្មោះ មិនសូវល្បីល្បាញខ្លាំងដូចជាបងស្រី តែនាងនៅមានមុខក្នុងកម្មវិធីធំៗ លំដាប់ប្រទេស មិនស្ងប់ស្ងាត់ឡើយ ។ អ្វីដែលជាការចាប់អារម្មណ៍នៅពេលថ្មីៗនេះ មានជនបរទេសម្នាក់បានខ្ចីលុយរបស់នាង ដោយអះអាងថា រូបគេបានចាញ់បោកថៅកែហាងមួយ នៅខេត្តមណ្ឌលគិរី ហើយពេលរូបគេទៅប្រទេសកំណើតវិញនឹងសងលុយ សុខ ស្រីលក្ខណ៍ វិញ ។ ប៉ុន្តែ សុខ ស្រីលក្ខណ៍ ហាក់ដឹងខ្លួនថា ទោះបីជានាងត្រូវចាញ់បោក ជនជាតិបរទេសនោះ ក៏នាងមិនភ័យព្រួយអ្វីដែរ។
សុខ ស្រីលក្ខណ៍ នៅធ្វើការច្រៀងពេលយប់ ក្នុងក្លឹបរាត្រី ជាមួយគូស្នេហ៍នាង នឹងចេញពីច្រៀងនៅពេលរាត្រី តែងតែនាំគូស្នេហ៍ញុំាអីតិចតួច មុននឹងត្រឡប់ទៅផ្ទះវិញ ។ ថ្មីៗនេះ ក្រោយពីត្រឡប់ពីញុំាអី ពេលយប់វិញ នាងបានជួបប្រទះ ជនជាតិបរទេសម្នាក់មកគោះកញ្ចក់ឡាន ហើយសួរនាងថា អាចនិយាយភាសាអង់គ្លេសបានទេ? ហើយបាននិយថា រូបគេចាញ់បោកថៅកែហាងមួយ ខេត្តមណ្ឌលគិរី ហើយគ្មានប្រាក់ក្នុងខ្លួនមួយរៀលឡើយ ហើយពួកគេជិតត្រឡប់ទៅវិញ គេស្នាក់នៅផ្ទះសំណាក់ មួយជិតពេទ្យលោកសង្ឃ ។ សុខ ស្រីលក្ខណ៍ ព្រួយបារម្ភដែរ ខ្លាចចាញ់បោកគេ ព្រោះមនុស្សមិនដែលស្គាល់បែបនេះ មកពឹងពាក់ តែនាងចិត្តមិនដាច់ ក៏ជូនបុរសនោះទៅផ្ទះសំណាក់ នឹងឲ្យលុយមួយចំនួនតូច នឹងស្គាល់ហ្វេសប៊ុកគ្នាទៅវិញទៅមក ហើយជនជាតិបរទេស នឹងសងលុយវិញ ពេលពួកគេត្រឡប់ទៅ ប្រទេសខ្លួនវិញ។
ងាកមករឿងរ៉ាវ ផ្ទាល់ខ្លួនវិញ សុខ ស្រីលក្ខណ៍ ហាក់កំពុងតែសប្បាយចិត្ត ពេលឃើញទង្វើគូស្នេហ៍ ជាមនុស្សមានអធ្យាស្រ័យល្អ ចេះយល់ទុក្ខធុរៈអ្នកដទៃ សូម្បីមនុស្សមិនស្គាល់គ្នា ហើយនាងមិនខ្វល់ទេ បើទោះបីជាជនជាតិនោះ មានបំណងបោកប្រាស់នាងក៏ដោយ ។ តែគួរឲ្យសោកស្ដាយ នាងនឹងគូស្នេហ៍ ត្រូវបានគេបោកប្រាស់យ៉ាងពិតប្រាកដ ព្រោះជនជាតិបរទេសនោះ ធ្វើសកម្មភាពដដែលៗ ដោយមិនបានឈប់នោះឡើយ តែនាងមិនមានអារម្មណ៍ថា សោកស្ដាយ ព្រោះចាញ់បោកគេនោះទេ ព្រោះបានធ្វើអំពើល្អរួចហើយ គ្រាន់តែនាងផ្ដាំថា កុំឲ្យចាញ់បោកជនជាតិបរទេសណា ដែលធ្វើសកម្មភាពដូចខាងលើ៕
ផ្ដល់សិទ្ធដោយ៖ ហ្វេ្រសញ៉ូវអាស៊ី