(ភ្នំពេញ)៖ បន្ទាប់ពីបង្ហោះរូបថតសម្ញែងភាពសិចស៊ីស្លៀកឈុតប៊ីគីនីនៅលើកោះទន្សាយហើយ ត្រូវបានសរសេរចុះផ្សាតាមបណ្តាសារព័ត៌មានក្នុងស្រុកមួយចំនួនទាក់ទងទៅនឹងភាពគឃ្លើននៅតែបន្តថតរូបសិចស៊ីបញ្ចេញនៅលើបណ្តាញសង្គមហ្វេសប៊ុករួចមក គេសង្កេតឃើញថាមានមហាជនជាច្រើន បានផ្ទុះការរិះគន់ជាថ្មីដោយប្រើពាក្យអសុរសជេរប្រមាណតារាស្រីនាង ដេននី ខ្វាន់ ស្ទើរតែងើមមុខមិនរួច។
ស្របពេលនៃការរិះគន់កំពុងតែបាញ់ចាកស្រោចជាថ្មីលើតារាស្រីសិចស៊ីនាង ដេននី ខ្វាន់ភ្លាមៗនេះ នាងក៏បានបញ្ចេញប្រតិកម្មដោយមិនសំចៃមាត់តបតទៅនឹងការរិះគន់ព្រមទាំងការចុះផ្សាយរបស់អ្នកសារព័ត៌មានថា គ្រប់យ៉ាងវាជាសិទ្ធិសេរីភាព និងចំណង់ចំណូលចិត្តរបស់នាង។
នៅក្នុងឃ្លីបវីដេអូដែលមានរយៈពេលប្រមាណ០៤នាទីរបស់តារាសម្តែងនាង ដេននី ខ្វាន់ បាននិយាយបកស្រាយបែបវាយប្រហារតបទស្សនិកជនអ្នកដែលរិះគន់នាងថា គ្រាន់តែគេស្លៀកប៊ីគីនីក៏ខុសខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចដើម្បីផ្គាប់ចិត្តបងៗអស់នេះទេប្រហែលជាពួកគាត់ចង់ឲ្យខ្ញុំស្លៀកពាក់ហូលផាហ្មួងទៅលេងសមុទ្រហើយមើលទៅ។គាត់ប្រហែលជាមិនដែលមកសមុទ្រឬបើកភ្នែកមើលភ្ញៀវទេសចរណ៍គេស្លៀកពាក់យ៉ាងម៉េចនោះទេ។ទន្ទឹមគ្នានេះនាង ដេននី ក៏បានប្រតិកម្មខឹងខ្លាំងៗលើបុរសម្នាក់ដែលនាងស្គាល់ថាជាមន្រ្តីមានឋានៈខ្ពស់បានសរសេរភ្ញើសាសួរពីតម្លៃខ្លួនហើយនិយាយប្រាប់ចង់ដេកជាមួយនាងដែរ។
ចង់ដឹងថានៅក្នុងឃ្លីបវីដេអូនេ តារាស្រីសម្បូរវោហារនាង ដេននី ខ្វាន់ បកស្រាយអ្វីខ្លះក្នុងរយៈពេលប្រមាណ០៤ នាទីនេះសូមទស្សនាជាមួយKhmerTalking ទាំងអស់គ្នា៖
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី