ព័ត៌មានអន្តរជាតិ ៖ ថៃសម្រេចបិទស្ថានទូត របស់ខ្លួន នៅក្នុងប្រទេស ទួរគី ស្របពេលដែលភាព ចលាចលនៃការផ្ទុះឡើង ការធ្វើបាតុកម្ម ប្រឆាំងទៅនឹងការធ្វើ បត្យាប័ន របស់ប្រទេសថៃ ក្នុងការ ចាប់បញ្ជូនជនជាតិដើមភាគតិចម៊ូស្លីម Uighurs ១០០ នាក់ ទៅកាន់ប្រទេសចិន ។
របាយការណ៍ បញ្ជាក់អោយដឹងថា ស្ថានទូតថៃ នៅក្នុងទីក្រុង Ankara និងស្ថានកុងស៊ូល នៅក្នុង ទីក្រុង Istanbul ត្រូវបិទទ្វារជាបណ្តោះអាសន្ន បន្ទាប់ពីស្ថានកុងស៊ូល ត្រូវ បានក្រុមបាតុករ ទួរគី គាំទ្រ Uighur វាយប្រហារកម្ទេចខូចខាតយ៉ាងដំណំ អំឡុងថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ ។ អង្គការ ឃ្លាំមើលសិទ្ធមនុស្ស បានធ្វើការរិះគន់ ពាក់ព័ន្ធនឹងការធ្វើបត្យាប័ន ជនជាតិដើម ភាគតិច ម៉ូស្លឹម Uighurs ដោយលើកឡើងថា ក្រុមជនជាតិភាគតិចមួយក្រុមនេះ ប្រឈមមុខនឹងការធ្វើទុក្ខទោស នៅក្នុងប្រទេសចិន ។ ទោះជាយ៉ាងណាក៏ដោយចុះ ចិនបដិសេធទៅនឹង ការលើកឡើង ពីការធ្វើ ទុក្ខទោសដល់ជនជាតិ Uighurs ខណៈហៅក្រុមជនជាតិនេះថា ជា ក្រុមជន អន្តោប្រវេសន៍ខុស ច្បាប់ ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មិនត្រឹមតែមានការផ្ទុះការតវ៉ា នៅ ពី មុខស្ថានទូតថៃតែ ប៉ុណ្ណោះទេ តែក៏មានការផ្ទុះការតវ៉ា នៅស្ថានទូតចិន ក្នុងប្រទេសទួរគី ដូចគ្នា ដែរ ដោយមានការ ដុតទង់ជាតិចិន ជាដើម ខណៈអាជ្ញាធរប្រទេសចិន បានចេញសេចក្តីប្រកាសព្រមានដល់ពលរដ្ឋ ចិនដែលមានបំណង ធ្វើដំណើរទៅកាន់ទួរគី ពន្យាពេលបាន ពន្យាពេលសិនទៅ ។
គួររំឮកថា ជនជាតិ ដើមភាគតិច ម៉ូស្លឹម Uighurs គឺមានចំណងវប្បធម៌ និងសាសនា ជិតស្និទ្ធជា ខ្លាំង ជាមួយនឹង ជនជាតិដើមភាគតិច ម៉ូស្លឹម ទួរគី ។ ជាមួយ នឹង សេចក្តីសម្រេចចិត្ត របស់ ប្រ ទេសថៃ ក្នុងការធ្វើបន្យាប័ត ជនជាតិដើមភាគតិច Uighurs ១០០ ទៅ ប្រទេស ចិន វិញនោះ នាំ អោយផ្ទុះឡើងនូវភាពតានតឹងជាខ្លាំង រហូតឈានដល់ ការផ្ទុះឡើងនូវការតវ៉ា ដោយវាយកម្ទេច ស្ថានកុងស៊ូលថៃ យ៉ាងដំណំ អំឡុងថ្ងៃពុធកន្លងទៅនេះ ។ អ្នកនាំពាក្យអោយក្រសួងការបរទេស ប្រទេសថៃ លោក Werachon Sukhondhapatipak អោយដឹងថា រដ្ឋាភិបាលថៃ ចេញបញ្ជា អោយ បិទទ្វារស្ថានទូត និង ស្ថានកុងស៊ូល ប្រទេស ថៃ ប្រចាំ ទួរគី ជា បណ្តោះអាសន្ន ចាប់ពីថ្ងៃសុក្រ សប្តាហ៍នេះ ៕
- អាន ៖ ក្តៅៗ ៖ ប្រជាជន ទួរគី វាយកម្ទេច ស្ថានកុងស៊ូល ថៃ យ៉ាងដំណំ (មានវីដេអូ)
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី