CamNews

គ្រោះថ្នាក់ 

"តក់ស្លុត" ពេលឆែក WeChat កូនស្រី រកឃើញ នាងលួចលក់ខ្លួន "ម៉ូយថ្មី មួយយប់ ហ៊ានអោយថ្លៃប៉ុន្មាន"

ស្ទើរតែមិនគួរអោយជឿ ៖ បុរស ជាឪពុក មកពីទីក្រុង Shenzhen ប្រទេសចិន មាន ភាពតក់ស្លុត រន្ធត់ចិត្តជាខ្លាំង នៅពេលដែលបានដឹងថា កូនស្រីតូចវ័យ ១៣ ឆ្នាំ របស់ខ្លួន បានលង់ខ្លួន ទៅលើ ការប្រព្រឹត្តិអំពើ ពេស្យាចារ្យ បម្រើសេវាកម្មផ្លូវភេទ បន្ទាប់ពីលោក Log in ចូលមើល សារ នៅលើ បណ្តាញសង្គម WeChat របស់កូនស្រីខ្លួន ឆាត ទំនាក់ទំនងជាមួយនឹងមេស្រី របស់នាង វ័យ ១៨ ឆ្នាំ ។

បុរសជាឪពុក មានឈ្មោះថា Gong អោយដឹងថា លោកបានចាប់ផ្តើម ឆែកទូរស័ព្ទដៃកូនស្រីរបស់ ខ្លួន នៅពេលដែលសម្គាល់បានថា សកម្មភាពរបស់នាង មានការប្រែប្រួល ចាប់តាំងពីខែមេសា ។ "ថ្មីៗនេះ នាងពុំបានត្រលប់មកផ្ទះវិញ នោះទេ បើទោះបីជា ពួកយើង ទូរស័ព្ទ មកផ្ទះយ៉ាងណាក៏ ដោយចុះ ។ ជាញឹកញ៉ាប់ នាង ឆាប់ខឹង ជាងសព្វមួយដង និងចេះលួចលុយថែមទៀតផង។"

អំឡុងថ្ងៃ ៣១ កក្កដា កន្លងទៅនេះ បុរសជាឪពុកលោក Gong មានភាពតក់ស្លុតជាខ្លាំងនៅពេល ដែលបានឃើញសារ ពីក្នុង WeChat ទូរស័ព្ទកូនស្រីរបស់ខ្លួន នាង Xiaoqing ឆាត ទំនាក់ទំនងជា មួយនឹងចៅហ្វាយស្រី របស់នាង ដែលមានឈ្មោះថា Jin Yiwen ។ "ម៉ូយថ្មី  របស់នាង បានដឹងថា នាងធ្លាប់ទារថ្លៃត្រឹមតែ ២០០០យ័ន (៣២២ដុល្លារ) តែប៉ុណ្ណោះ សម្រាប់គេង ជាមួយនឹងចៅហ្វាយ ប្រុសរបស់ខ្ញុំ ដូច្នេះ ខ្ញុំគិតថា ម៉ូយថ្មីរបស់នាង មិនហ៊ានអោយថ្លៃ ទៅដល់    ៣០០០ យ័ន នោះទេ សម្រាប់អោយនាងគេងជាមួយនឹងគាត់" អត្ថន័យសារ នាង Jin សរសេរ នៅក្នុង WeChat ។

សារក្រោយមក គេឃើញ យុវតីស្រី នាង Xiaoqing ឆ្លើយតប  ៖   " ចឹងទេ តើនាងខ្ញុំ គួរតែទារថ្លៃ ពី ម៉ូយថ្មីប៉ុន្មានទៅ?" ។ នាង Jin ឆ្លើយតប ៖ នាង    អាច ទារថ្លៃ  ត្រឹមតែ ២០០០ យ័ន ក្នុងមួយយប់ បានហើយ ។ ជនរងគ្រោះ នាង Xiaoqing ផ្តល់ជាការស្រាយបំភ្លឺ ដល់ក្រុមអ្នកយកព័ត៌មានអោយ ដឹងថា ៖ ការងារនេះ ពិតជាងាយស្រួល និងរកលុយជាខ្លាំង តួយ៉ាង នាងខ្ញុំទទួលប្រាក់យ៉ាងច្រើន សន្ធឹកពីចៅហ្វាយប្រុសរបស់នាងខ្ញុំ បន្ទាប់ពីគេងជាមួយគាត់ ពេលខ្លះ ទទួលបានលុយ ធីប ថែម ទៀតផង ។ ជាការណែនាំ ពី Jin នាង Xiaoqing អាចនឹងប្រាប់  ម៉ូយ  របស់ខ្លួនថា នាងនៅបរិសុទ្ធ និងមានវ័យទើបតែ ១៥ ឆ្នាំនោះទេ ប៉ុន្តែ គ្មានម៉ូយណាម្នាក់     ដេញដោយ សួរនាំរឿងនេះ នោះទេ ព្រោះនាងក្មេងស្រាប់ទៅហើយ ។

ដោយប្រើគណនី WeChat កូនស្រីរបស់ខ្លួន លោក Gong ជាឪពុកបន្លំដើរតួជានាងឈានទៅដល់ ការណាត់ ជួបនាង Jin នៅឯសណ្ឋាគារ អមដោយវត្តមានមន្រ្តីប៉ូលីស  ទៅជាមួយ ។ ជាលទ្ធផល នាង Jin ត្រូវចាប់ឃាត់ខ្លួននៅនឹងកន្លែង ។ លោក Gong អោយដឹងថា នៅមានជនរងគ្រោះ ៣ទៅ ៤ នាក់ផ្សេងទៀត ពីវិទ្យាល័យតែមួយ កូនស្រីខ្លួន រៀនសូត្រដែលធ្លាក់ចូលទៅក្នុងអន្លង់ទឹកប្រាក់ ឈានទៅដល់ការលក់ខ្លួន ដោយប្រយោល ៕

- អាន ៖ "បុរស ២ នាក់ នាងខ្ញុំ ស្គាល់តាម WeChat រំលោភបូក នាងខ្ញុំទាំងបង្ខំ"

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Chongqing KFC