CamNews

ព័ត៌មានអន្តរជាតិ 

រឿងគួរឲ្យភ្ញាក់ផ្អើល! ជប៉ុនគ្រោងនឹងសាងសង់អគារឈើខ្ពស់ជាងគេនៅលើពិភពលោក

ជប៉ុន៖ ក្រុមហ៊ុនជប៉ុនមួយ គ្រោងនឹងសាងសង់អាគារឈើខ្ពស់បំផុតនៅលើពិភពលោកសម្រាប់ខួបលើកទី ៣៥០ នៅឆ្នាំ ២០៤១ខាងមុខនេះ ។

ក្រុមហ៊ុន Sumitomo Forestry បានរៀបរាប់ថា ១០% នៃអគារ W៣៥០ ដែលមានកម្ពស់ ៧០ ជាន់នឹងត្រូវបានផលិតឡើងដោយដែកថែប រួមបញ្ចូលគ្នាជាមួយនឹងឈើប្រមាណជាង ១៨០,០០០ ម៉ែត្រគូប ដែលនឹងសាងសង់បានផ្ទះប្រហែល ៨,០០០ ខ្នង ដោយរំលិចជាមួយរុក្ខជាតិ និងមានម្លប់នៅតាមយ៉រគ្រប់ជាន់ទាំងអស់។

អាគារនេះ វាប្រៀបដូចជា "រចនាសម្ព័ន្ធជាបំពង់" ដោយដាក់អង្កត់ទ្រូងជាដែករំញ័រនៅចំកណ្តាលអាគារក្នុងចន្លោះឈើ និងដែកថែប ដែលមានកម្ពស់ ៣៥០m (១,១៥០ហ្វីត) ពីដី ដើម្បីការពារការរញ្ជួយដីដែលកើតមានជាប្រចាំនៅទីក្រុងតូក្យូ។


ការចំណាយលើអគារនេះត្រូវបានគេប៉ាន់ស្មានថា អស់ទឹកប្រាក់ប្រហែល ៦០០ ពាន់លានយ៉េន (ប្រហែល ៤,០២ ពាន់លានផោន) វា ស្មើនឹងការចំណាយគុណនឹង២ នៃអាគារកប់ពពកដែលមានទំហំដូចគ្នា។

ក្រុមហ៊ុន Sumitomo បានរំពឹងថា ការចំណាយអាចនឹងមានការធ្លាក់ចុះដោយសារតែការប្រើប្រាស់បច្ចេកវិទ្យាថ្មី
ៗជាច្រើន។

កាសែត The Guardian បានរាយការណ៍ថា ប្លុកផ្ទះល្វែងរបស់សិស្សដែលមានទំហំ ៥៣ ម៉ែត្រ នៅទីក្រុង Vancouver ឥលូវនេះ បានក្លាយជាអាគារឈើខ្ពស់ជាងគេនៅលើពិភពលោកហើយ។

អគារ W៣៥០ នឹងត្រូវប្រើសម្រាប់ការិយាល័យ ហាង សណ្ឋាគារ និងផ្ទះ ៕

ប្រែសម្រួល ៖ ច័ន្ទ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: International news