យានយន្ដ៖ រថយន្ដទំនើប Rang Rover មួយគ្រឿងកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ក្នុងតំបន់ Dongba ប៉ែកខាងកើតនៃទីក្រុង Beijing ប្រទេសចិន។ ទិដ្ឋភាពដែលបានបង្ហាញឡើង ធ្វើឲ្យមនុស្សគ្រប់គ្នាមិនអាចរំលងខ្សែចក្ខុបាននោះ គឺសម្រស់ពណ៌ដ៏ឆើតឆាយ ឡោមព័ន្ធទៅដោយ មាសសុទ្ធ ចែងចាំង រលើបរលោង ដោយគិតត្រឹមតែផ្នែកខាងក្រៅ និងគ្រឿងលម្អរបំពាក់ជាមួយគ្នាប៉ុណ្ណោះ។
ការរចនាលេងពណ៌ដោយការបិត ដ៏ស្រស់ឆើតឆាយនេះ ពិតជាត្រូវបានគេកោតសរសើរជាខ្លាំង ពីថ្វីដៃស្ទើតែគ្មានចន្លោះ នៃការខ្វះខាតត្រង់ចំនុច ណាមួយនោះទេលើទម្រង់រូបរាងរថយន្ដ លើកលែងតែការ បន្សល់ទុកកន្លែងខ្លះតែប៉ុណ្ណោះ គឺចង្កៀងមុខក្រោយ មានពណ៌ស្រអាប់ សន្ទះខ្យល់ខាងមុខ មានពណ៌ប្រផេះ កញ្ចក់បង្អួចសងខាងបិតខ្មៅ និងកញ្ចក់ទ្វាររក្សារូបដើម។ ចំណែកផ្នែកដំបូលខាងលើ ក៏មានការបិតជាពណ៌មាសផងដែរ។
ការលេងពណ៌ទ្វារដោយបន្សល់ទុកនូវរូបរាងដើម ក៏ជាផ្នែកមួយ មើលមានភាពសាកសមនឹងកញ្ចក់មុខ ដោយឲ្យមានភាពលេចធ្លោរលើកញ្ចក់ឆ្លុះផ្លូវសងខាង។ ឆ្នូតបណ្ដោយ និងខាងរក្រោយរថយន្ដ ក៏មិនត្រូវបាន បិតនោះដែរ ។
គូសបញ្ជាក់ផងដែរថា រថយន្ដម៉ូដែលទំនើប Rang Rover គឺជាប្រភេទរថយន្ដដែលទទួលបានការគាំទ្រខ្លាំងក្នុងទេសចិន ហើយទិន្ន័យដែលលក់ដាច់ក៏មិនតិចនោះដែរ គ្រប់ស៊េរីឆ្នាំនីមួយៗ។ សម្រាប់ម៉ូដែលនេះគឺ Rang Rover LWB 2014 ដែលប្រើកម្លាំង ៨ ម៉ាស៊ីន (V8) ក្នុងកម្រិត ៥.០ ខ្នាតរង្វាស់ ៥១០ សេស ប្រើប្រអប់លេខ អូតួ ដែលអាចប្រើសមត្ថភាពល្បឿនដល់ទៅ ២២៥ គ.មក្នុងមួយម៉ោង។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ carnewschina