CamNews

ទេសចរណ៍ 

រមណីដ្ឋានអាងកំពីងពួយ


រមណីដ្ឋានអាងកំពីងពួយជារមណីដ្ឋានមួយដែលភ្ញៀវទេសចរអាច មកលំហែកាយយក
​ខ្យល់អាកាស​បរិសុទ្ធ ទស្សនា​ភ្នំ​ និង​មុជទឹក​លេង។ អាង​កំពីងពួយ​ត្រូវបាន​កសាងឡើង
​ក្នុងសម័យកម្ពុជា​ប្រជាធិបតេយ្យ​ដោយប្រជាពលរដ្ឋជា​ច្រើន​រយ​ពាន់​នាក់  ខ្លះបានបាត់
បង់ជីវិតរបស់ខ្លួននៅពេលបំពេញកិច្ចការ​កសាង​អាង​ទឹក​នេះ។

អាង​កំពីងពួយមានទីតាំង​​ស្ថិត​នៅចន្លោះភ្នំពីរ​ គឺភ្នំគល់ និង​ភ្នំ​តាង៉ែន ក្នុងឃុំ​តាគ្រាមស្រុក
​បាណន់​ មាន​ចំងាយ ៣៥ គ.ម ពីទីរួមខេត្ត និង​មាន​ចំងាយ ១៩ គ.ម ពីផ្លូវជាតិលេខ ៥៧
អតីត​ផ្លូវ​ជាតិ​លេខ  ​១០ ត្រង់​ចន្លោះ​ ភ្នំ​ក្រពើ  ​និង​ភ្នំទ្រុង​មាន់។  ទំនប់អាង មាន​បណ្តោយ
៧៥០០ ម និង​ទទឹង​មាន​ ១៩០០ម អាច​ផ្ទុក​ទឹក​បាន​ចំនួន១១០.០០០.០០០ ម៉ែតគូបនៅ
​ក្នុង​រដូវ​វស្សា គឺ​ជា​ប្រភពទឹក​សំរាប់​ស្រោច​ស្រព​ ​វិស័យ​កសិកម្ម យ៉ាងមហិមា។

អាងកំពីងពួយ ​បាន​ផ្តល់​ប្រយោជន៍ ​យ៉ាងសំខាន់​ក្នុង​វិស័យ​ទេសចរណ៍ ពោលគឺ បច្ចុប្បន្ន
នេះ អាងកំពីងពួយបានក្លាយ​ជា​រមណីយដ្ឋានដែល​ទាក់ទាញ ទេសចរណ៍​ជាតិ   ​និង​អន្តរ
ជាតិបានយ៉ាងច្រើន៕

ដោយ៖ មិនា

ប្រភព៖ chanbokeo


Tags: tour relax