ព័ត៌មានអន្តរជាតិ ៖ ប៉ូលីស នៅក្នុងប្រទេស ហុងឌូរ៉ាស់ បានធ្វើការចាប់ឃាត់ខ្លួន បុរសពីរនាក់ ពាក់ព័ន្ធ នឹងករណីសម្លាប់ បវរកញ្ញាសម្រស់ នាង Maria Jose Alvarado វ័យ ១៩ ឆ្នាំ និង បងប្អូនស្រីរបស់នាង ម្នាក់ទៀត ក្រោយពីពួកគេទាំងពីរនាក់បានបាត់ខ្លួន កាលពីយប់ សប្តាហ៍កន្លងទៅ ។
ប្រភពព័ត៌មានពីទំព័រ ប៊ីប៊ីស៊ី អោយដឹងថា សាកសពនាង Alvarado និងបងស្រីរបស់នាង វ័យ ២៣ នាង Sofia Trinidad ត្រូវបានគេប្រទះ និងរកឃើញ កប់នៅក្បែរទន្លេមួយកន្លែង ភាគ ខាងជើងទីក្រុង Santa Barbara ។ សេចក្តីរាយការណ៍ អះអាងបន្តអោយដឹងថា មិត្តប្រុស នាង Trinidad បានសារភាពនៅឯ មន្ទីរឃុំឃាំង ថាពិតជាបានបាញ់សម្លាប់ពួកគេ និង កប់ពួកគេពិតប្រាកដ មែន ។ ដោយឡែក ក្រុមមន្រ្តី ប៉ូលីសសរបញ្ជាក់អោយដឹងថា មូលហេតុដែលនាំអោយឈានដល់ ការ បាញ់សម្លាប់នោះ ទំនងមកពី ភ្លើងប្រច័ណ្ឌ ។
គួរបញ្ជាក់ថា នាង Alvarado ជាបេក្ខភាព តែមួយរូប គ្រងតំណែង ជ័យ លាភី បវរកញ្ញាសម្រស់ Miss Honduras កាលពីខែ មេសា កន្លងទៅនេះ រៀបចំគ្រោងនឹងធ្វើដំណើរចាកចេញទៅកាន់ទីក្រុង ឡុងដ៍ ប្រទេស អង់គ្លេស ដើម្បីចូលរួម កម្មវិធីប្រកួត បវរកញ្ញាឯកពិភពលោក Miss World contest អំឡុងខែធ្នូ ខាងមុខនេះ ។ របាយការណ៍ បញ្ជាក់អោយដឹងថា ពួកគេទាំងពីរនាក់ បានបាត់ខ្លួន អំឡុងថ្ងៃព្រហស្បត្តិ៍ សប្តាហ៍កន្លងទៅនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី