(ចិន)៖ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅខេត្ត Anhui ប្រទេស ចិន គឺស្រ្តីម្នាក់ត្រូវគេរកឃើញថា នាងកំពុងតែលួចថតរូបមនុស្សជាច្រើន ដែលកំពុង ងូតទឹកអាក្រាតកាយ នៅកន្លែងហែលទឹកមួយ ដើម្បីយកទៅមើលដាស់ជីវិតសិចរបស់ខ្លួន។ ស្ត្រីម្នាក់ឈ្មោះ Li បានប្រាប់ប៉ូលីសថា នាងក៏ជាជនរងគ្រោះម្នាក់ដែរហើយនៅពេលងូតទឹក នាងបានឃើញស្ត្រីជាជនសង្ស័យ ក៏ងូតទឹកនៅទីនោះដូចគ្នា ប៉ុន្តែស្ត្រីនោះមិនបានចាកចេញទេ ហើយនាងបានឃើញគេ កាន់ទូរស័ព្ទស្មាត ហ្វូន ចុចចុះឡើងគួរឲ្យសង្ស័យ ទើបខ្លួនសួរនាំថា កំពុងធ្វើអ្វី? រួចក៏សុំមើលទូរស័ព្ទក៏ឃើញរូបភាព វីដេអូមិនសមរម្យជាច្រើនប៉ុស្តិ៍ ដែលស្ត្រីនោះលួចថតពេលមនុស្សជាច្រើន កំពុងងូតទឹក។
នាង Li បានប្រាប់អ្នកដែលងូតទឹក នៅទីនោះពីរឿងនេះ ហើយពួកគេខឹងសម្បារជាខ្លាំង រួចក៏សួរនាំពីដើមហេតុ ដែលស្ត្រីនោះធ្វើបែបនេះ ស្រាប់តែនាងឆ្លើយថា នាងធ្វើនេះគ្រាន់តែចង់ ធ្វើឲ្យប្តីរីករាយក្នុងការបង្កើនជីវិតសិច តែប៉ុណ្ណោះ ប៉ុន្តែចម្លើយនេះ មិនបានធ្វើឲ្យពួកគេជឿឡើយ ព្រោះមនុស្សជាច្រើនគិតថា ស្ត្រីម្នាក់នេះអាចលួចថតរូបគេ យកទៅលក់។
ស្ត្រីជាជនសង្ស័យ ត្រូវបាននាំខ្លួនមកឲ្យប៉ូលីស ហើយអ្នករងគ្រោះបានប្រាប់នាងឲ្យលុបរូបពួកគេ ក្នុងទូរស័ព្ទចោល និងសុំឲ្យកំទេចទូរស័ព្ទនោះទៀតផង ចៀសវាងរូបថតអាក្រាតពេលងូតទឹកទាំងអស់ ស្តុកជាប់ក្នុងទូរស័ព្ទ។ ប៉ូលីសរកឃើញថា រូបថតដែលលួចថតនោះ ត្រូវជនសង្ស័យផ្ញើទៅឲ្យប្តីមើលរួចហើយ ក្រោយមកគេក៏រឹបអូសយកទូរស័ព្ទនាង រួចកំទេចចោលតែម្តង៕
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី