ព័ត៌មានកីឡាករ៖ ហេតុការណ៍គ្រោះថ្នាក់ចររាចរមួយ បានកើតឡើងកាលពីវេលា ម៉ោង ៣ៈ០០ ព្រឹក ក្នុងទីក្រុង Kansas នៃប្រទេសសហរដ្ឋអាមេរិក ដែលមានការបង្កហេតុដោយ រថយន្ដរបស់ កីឡាករ Floyd ប្រភេទ SUV បុកទៅនឹងម៉ូតូមួយគ្រឿង ដែលមានគ្នាជិះតែម្នាក់។
ប្រភពព័ត៌មានបានបន្ដទៀតថា រថយន្ដរបស់ Floyd ដែលរួមដំណើរជាមួយ មិត្ដភក្ដិជាច្រើននាក់ទៀត គឺទើបតែចេញពី រាំកម្សាន្ដក្នុងក្លឹបមួយឈ្មោះថា Missouri ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ប្រទះគ្នាជាមួយ ម៉ូតូមួយគ្រឿងនោះ បានបណ្ដាលអ្នកបើកម៉ូតូ ប៉ើងហោះចេញពីម៉ូតូ ធ្លាក់លើដី ហើយរថយន្ដសង្គ្រោះក៏បានយកអ្នករបួសទៅមន្ទីពេទ្យភ្លាមៗ។ គេហទំព័ Gossip Cop បានបន្ដទៀតថា ហេតុគ្រោះថ្នាក់ចររាចរនេះ គឺមិនទាន់បញ្ជាក់ឲ្យស្គាល់ច្បាស់នៅឡើយទេ ពីជនរងគ្រោះម្ចាស់ម៉ូតូនោះ ហើយគ្រោះថ្នាក់ភ្លាមៗនោះ គឺមិនទាន់មានការដឹងច្បាស់ផងដែរ ថា រថយន្ដនោះគឺជារថយន្ដរបស់ Floyd ។ ក្រោយពេលដែល ហេតុការណ៍បានកើតឡើង ក៏ស្រាប់តែលេចមុខ Floyd នឹង អង្គរក្ស និង មិតភក្ដិជាមច្រើននាក់ទៀតនៅ ក្នុងហេតុការណ៍នោះ។
គូសបញ្ជាក់ផងដែរថា ហេតុការណ៍មួយនេះនៅមិនទាន់មានការអះអាងបំភ្លឺពីមន្ដ្រីប៉ូលីស នៅឡើយទេ ថាតើ ដើហេតុការណ៍គ្រោះថ្នាក់នោះគឺ បង្កឡើងពីភាគ្គឺខាងណានោះ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Gossip Cop