CamNews

ព័ត៌មានអន្តរជាតិ 

ខ្លោចចិត្ត ៖ ក្មេងប្រុសវ័យ ៨ ឆ្នាំ​ ជីកកាយ ប្អូនស្រីវ័យ ២ ឆ្នាំ ក្រោមគំនរថ្មបាក់បែក

ព័ត៌មានអន្តរជាតិ​ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយទី
ភ្នាក់ងារបរទេស chinadaily កាលពីវេលាព្រឹកមិញនេះ  បានបញ្ជាក់អោយដឹងថា  ក្មេងប្រុស
វ័យ ៨ ឆ្នាំម្នាក់ ដែលមានឈ្មោះថា   Zhou  Ziyun  ត្រូវបានរកអោយឃើញថា​  បានព្យាយាម
ជួយសង្គ្រោះអាយុជីវិត ប្អូនស្រីវ័យ ២ ឆ្នាំ របស់ខ្លួន ដោយខំប្រឹងជីកកកាយ គំនរថ្មបាក់បែក
ដោយដៃទទេ  បន្ទាប់ពីមានការបាក់រលំគ្រប់សង្កត់  ក្រោយជួបឧបទ្ទេវហេតុ   គ្រោះរញ្ជួយដី
កំលាំង ៧ រ៉ិចទ័រ កាលពីថ្ងៃសៅរ៍ ទី២០ មេសា កន្លងទៅ នាខេត្ត Sichuan ប្រទេសចិន។

លើសពីនេះ   ប្រភពសារព័ត៌មានដដែលបន្ថែមថា ​ អំឡុងពេលនៃការលាងមុខរបួសអោយ
ក្មេងប្រុស   Zhou  ខណៈពេលដែលដៃស្តាំរបស់គេ  របួសទៅដោយការចាក់មុតដែកគោល
ក៏ដូចជាដាំឆ្វេងរបួសដោយសារការសង្កត់លើទ្វារឈើនោះ គេមិនស្រែកឈឺអ្វីនោះទេដែល
ករណីនេះហើយ បានធ្វើអោយក្រុមវេជ្ជបណ្ឌិតស្ងោចសរសើរថា វាជារឿងមួយដែលមិនគួរ
អោយជឿ ថាក្មេងប្រុស វ័យ ៨ ឆ្នាំរូបនេះអាចធ្វើបាន ដែលមានពេលខ្លះមនុស្សធំពេញវ័យ
មួយចំនួនពិបាកនឹងធ្វើក៏ថាបាន។

ដោយឡែក  ក៏មានការបញ្ជាក់អះអាង ទៅវិញពីសំណាក់ក្មេងប្រុសតូចវ័យ​ ៨ ឆ្នាំ រូបនេះថា
តាមពិតទៅវាពិតជាមិនឈឺណាស់ណានោះទេ តែអ្វីដែលខ្ញុំឈឺនោះ គឺថា ខ្ញុំពិតជានឹក និង
ចង់ទៅមើលប្អូនស្រីតូចរបស់ខ្ញុំ  ដែលកំពុងតែសម្រាកព្យាបាល    នៅមន្ទីរពេទ្យមួយផ្សេង
ទៀត។ ខ្ញុំនឹងទៅមើលនាងភ្លាមៗ បន្ទាប់ពីរបួសខ្ញុំបាទ បានជាសះស្បើយ៕

ដោយ ៖ មង្គល
ប្រភព ៖ chinadaily


Tags: international news strange news unbelievable news pic