ស្ទើរតែមិនគួរអោយជឿ ៖ វីដេអូ នារីពីរនាក់ វាយតប់គ្នា ត្រូវបានប្រភពសារព័ត៌មានរាយការណ៍អោយ ដឹងថា មានភាពពេញនិយម និងចែករំលែកជាខ្លាំង នៅលើទំព័រ Weibo របស់ ប្រទេសចិន ពោលជា ខ្សែអាថ៍វីដេអូ វាយគ្នា ក្រោយពីនារីម្នាក់ និយាយពីថា អាត្មានិយមហួស ប្រើប្រាស់ម៉ាស៊ីនដកលុយធ្វើជាកញ្ជក់ឯកជនឆ្លុះមុខទៅវិញ ។
ប្រភពសារព័ត៌មានពីទំព័រអាស៊ីវ័ន អោយដឹងថា ហេតុការណ៍ ដ៏កម្រនឹងកើតមានមួយនេះ បានកើត ឡើងនៅជាន់ក្រោមដី នៃផ្សារទំនើបមួយកន្លែង ក្នុងក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន ។ តាមរយៈខ្សែអាថ៍វីដេអូខាងក្រោមនេះ នារីម្នាក់បានប្រើប្រាស់ ម៉ាស៊ិនដកលុយធ្វើជាកញ្ជក់ឆ្លុះមុខ ក៏ ដូចជាសិតសក់ សម្រាប់ភាពស្រស់ស្អាត របស់ខ្លួន រហូតបានបណ្តាលអោយក្រុមមនុស្ស ឯទៀតឈរ រងចាំរយៈពេលយូរ បន្ទាប់ពីនាង រង់ចាំក្នុងការដកប្រាក់ ។ ជាមួយ នឹងភាពអត់ធ្មត់មានកំណត់ នារី ម្នាក់ស្ថិតក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅ ក៏ឈានជើងចូល ប្រឈម មុខជាមួយនឹងនារីអាត្មានិយម ខាងលើ រហូតបានកើតជាជម្លោះវាយតប់គ្នាតែម្តង ។
អ្វីដែលជាការចាប់អារម្មណ៍ ច្រើនជាងការវាយតប់នៅក្នុងផ្សារទំនើបបែបនេះ គឺ អំឡុងពេលវាយតប់ នារីដែលត្រូវបានគេវាយនោះ បែរជាបន្លឺពាក្យឡើងចំពោះ អ្នកវាយប្រហារនាងអោយដឹងថាចូរប្រយ័ត្ន ចំពោះខ្សែកតម្លៃថ្លៃរបស់នាង ស្នើនឹង ២០០០ យ័ន ។ គួររំឮកថា ឃ្លាមួយនេះបានក្លាយជាឃ្លាចាប់អា រម្មណ៍និងចែករំលែកពេញបណ្តាញទំនាក់ទំនងសង្គមចិន ។ ដោយឡែកស្ថានការណ៍បានវិលត្រលប់ ទៅសភាពដើម ខណៈភាគីជម្លោះបានចែកជើងគ្នា បន្ទាប់ ពី បេក្ខភាពអ្នកឈរមើលហេតុការណ៍នេះ ចូលខ្លួនមកអន្តរាគមន៍ បំបែកចេញពីគ្នា ៕
* បញ្ជាក់ ៖ ក្នុងនាមជាស្រ្តី គួរណាមិនត្រូវប្រព្រឹត្តិយ៉ាងដូច្នេះ អញ្ជឹងទេ សូមបងប្អូន កុំយកតម្រាប់តាម
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន