ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ ប្រទេសថៃ បានប្រកាសអាសន្ន ខេត្ត Chon Buri ដែលរួមមានវត្តមាន រមណីយដ្ឋានទេសចរណ៍ដ៏ល្បី Pattaya ផងដែរនោះជា តំបន់គ្រោះមហន្តរាយ ក្រោយពីរងនូវការ វាយប្រហារ ជំនន់ទឹកភ្លៀង អំឡុងសប្តាហ៍នេះ ។
ព្យុះភ្លៀង ក៏ដូចជាខ្យល់កន្ទ្រាក់ បានវាយប្រហារទៅលើ រមណីយដ្ឋានល្បីរបស់ប្រទេសថៃមួយនេះ អស់រយៈពេលជាច្រើនម៉ោង នាយប់ថ្ងៃពុធ និងថ្ងៃព្រហស្បត្ត៍ ដោយបាន បណ្តាលអោយខូចខាត ជាខ្លាំងនូវហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់ ។ ភ្លៀងធ្លាក់យ៉ាងគំហុក ដោយ សារតែគ្រោះធម្មជាតិ ព្យុះត្រូពិច Vamco បណ្តាលអោយទឹករលក មានរយៈកំពស់ខ្ពស់ដល់ទៅ ២ ម៉ែត្រនិងខ្យល់កន្ទ្រាក់ ខ្លាំងនៅតាមឈូងសមុទ្រ ប្រទេសថៃ ។
មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរ ប្រទេសថៃ ក៏បានធ្វើសេចក្តីប្រកាសខេត្ត ៤ ផ្សេងទៀតរួមមានដូចជា ខេត្ត Trat, Chanthaburi, Surin និង Si Sa Ket ជាតំបន់គ្រោះមហន្តរាយ ក្រោយពីទទួលរងនូវការ វាយប្រហារ ធ្លាក់ភ្លៀងគំហុកដោយព្យុះត្រូពិច ។ ប្រជាពលរដ្ឋដែលរស់នៅក្នុង តំបន់ ចាត់ចូលជា គ្រោះមហន្តរាយ ត្រូវបានជម្លៀសខ្លួនទៅកាន់ទីទួលមានសុវត្ថិភាព ។ ភ្ញៀវទេសចរ ជិត ៤០០នាក់ ដែលជួបកឿងនៅលើកោះ Koh Lan ត្រូវបានក្រុមអាជ្ញាធរ ប្រទេសថៃ ជួយសង្គ្រោះ ។
នាយករដ្ឋមន្រ្តីចាំផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា ទទូចអោយ ដៃគូពាក់ព័ន្ធ ជួយសង្គ្រោះ ក្រុមប្រជា ពលរដ្ឋដែលរងនូវផលប៉ះពាល់ ។ ក្រុមការងារ ឧតុនិយម ថ្នាក់ ជាតិ ប្រទេសថៃ អោយដឹងថា អា កាសធាតុនឹងបន្តមានភ្លៀងធ្លាក់ ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃខាង មុខនេះ ។ សមាគមន៍ Eastern Chapter of the Thai Hotels Association អោយដឹង ថា វិស័យ ទេសចរណ៍ តំបន់រមណីយដ្ឋាន Pattaya រំពឹងថា នឹងត្រូវធ្លាក់ចុះ ចន្លោះពី ២០ ទៅ ៣០ ភាគរយ នាសប្តាហ៍នេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA