CamNews

ជីវិត និងការងារ 

Michelle Obama ផ្តល់អនុសាសន៍ល្អៗ ក្នុងឱកាសជាភ្ញៀវកិត្តិយស

ពីរដ្ខធានីវ៉ាស៊ីនតោន ៖ លោកស្រី Michelle Obama ដែលជាឧត្តមភរិយាលោក Barack Obama នឹង
ជាមាតារបស់បុត្រីពីររូប :  Malia វ័យ 14 ឆ្នាំ នឹង Natasha វ័យ 11 ឆ្នាំ នឹង​ ផ្តល់ជាអនុសាសន៍ពីការ
មើលថែទាំកូនៗប្រកបដោយភាពសុខដុមរមនា រួមទាំងនឹងធ្វើការបកសា្រយក៏ដូចជាផ្តល់ជាដំបូន្មាន
មួយចំនួនដល់បណ្តាមាតាបិតា ឬក៏អាណាព្យាបាលមួយចំនួន ពីយុទ្ធសាស្រ្ត ថាតើ  ត្រូវធ្វើអោយកិច្ច
ការក្រុមគ្រួសារ នឹងកិច្ចការប្រទេសជាតិ មានតុល្យភាពយ៉ាងណានោះ។

លើសពីនេះទៅទៀត លោកស្រីក៏បាននិយាយបញ្ជាក់ទៅកាន់សមាជិក iVillage បន្ថែមផងដែរថា ៖
ពួកយើងនឹងធ្វើការចែករំលែកពីបទពិសោធន៍ល្អៗ ពោលគឺបទពិសោធន៍ជោគជ័យនៅក្នុងការមើល
ថែទាំកូនប្រកបដោយមានភាពកក់ក្តៅ ប្រសិទ្ធភាព នឺងធ្វើអោយពួកគេជោគជ័យនៅក្នុងជីវិតនៃការ
សិក្សា។

លោកស្រី Michelle Obama ដែលមកទល់នឹងពេលនេះ​មានវ័យ 48 ឆ្នាំ បានផ្តល់កិច្ចសម្ភាសន៍ ក៏
ដូចជាអនុសាសន៍មួយចំនួនដែលមានរៀបរាប់នៅខាងលើនេះ  បន្ទាប់ពីលោកស្រីបានអញ្ជើញជា
ភ្ញៀវកិត្តិយសតំណាងអោយគេហទំព័រស្រី  iVillage  ។  គួរបញ្ជាក់ផងដែរថា  នៅក្នុងឧកាសនោះ
លោកស្រីក៏បានធ្វើការផ្សព្វផ្សាយគោលគំនិតមួយ ដោយអោយឈ្មោះថា Let's Move ខណៈពេល
ដែលវាជាយុទ្ធសាស្រ្តជំរុញទឹកចិត្តអោយក្មេងៗមានចំណាប់អារម្មណ៍ក្នុងការចាប់យកនូវជីវិតជោគ
ជ័យនៅក្នុងវ័យសិក្សា៕

ដោយ ៖ ពិសី
ប្រភព ៖ chinadaily


Tags: international news strange entertainment