CamNews

ព័ត៌មានអន្តរជាតិ 

សេដ្ឋី រុស្ស៊ី ជះលុយ ១០០ លានដុល្លារ ស្រាវជ្រាវ រកមនុស្ស ក្រៅភព

ព័ត៌មានអន្តរជាតិ ៖ សេដ្ឋីរុស្ស៊ី លោក Yuri Milner ចាប់ដៃជាមួយនឹងក្រុម អ្នកវិទ្យាសាស្រ្ត រួមមាន ដូចជា Stephen Hawking នៅថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ បានចាប់ផ្តើម  ប្រតិបត្តិការគម្រោងធំ រយៈ ពេលវែង ១០ ឆ្នាំ នោះគឺ គម្រោងស្រាវជ្រាវ មនុស្សក្រៅភព ។


គម្រោង រក មនុស្ស  ក្រៅភព ដែល   មានឈ្មោះថា The Breakthrough Initiatives រំលេចចេញនូវ គម្រោងតូចៗ ពីរ  ផ្សេងទៀត ដែល រួម មាន   ដូចជា ៖ Breakthrough Listen និង Breakthrough Message ។ គម្រោងតូចទី ១ Breakthrough Listen នឹងក្លាយជាលទ្ធភាពសកល ឈានទៅស្កេន ចាប់យកសញ្ញាណ មនុស្សក្រៅភព ដោយប្រើបច្ចេកវិទ្យា cutting edge ខណៈគម្រោងតូចទី២នឹង ផ្តល់ជាប្រាក់មូលនិធិ ដល់គូប្រជែងអន្តរជាតិ ក្នុងគោលបំណង បង្កើតបានត្រលប់មកវិញ នូវសារ ជារួម តំណាងអោយមនុស្សជាតិ និងភពផែនដី ។

សេចក្តីប្រកាសដោយផ្ទាល់ ពីសេដ្ឋីរុស្ស៊ី លោក Milner អោយដឹងថា  លោកនឹងផ្តល់ប្រាក់មូលនិធិ សរុប ១០០ លានដុល្លារ សម្រាប់គម្រោង Breakthrough Listen ។សេដ្ឋីរូបនេះមានទេពកោសល្យ ខ្ពស់ជំនាញរូបនិយមខណៈសេចក្តីរាយការណ៍លើកឡើងអោយដឹងថាលោកធ្លាប់វិនិយោគជាមួយ នឹងបណ្តាញសង្គម ហ្វេសប៊ុក ។


ជាមួយនឹងប្រាក់បម្រុងមូលនិធិ ក្រុមអ្នកវិទ្យាសាស្រ្ត អាចមានលទ្ធភាពទៅកាន់កែវពង្រីកដ៏ធំ និង មានសក្តានុពលបំផុត របស់ពិភពលោក រួមមាន  ដូចជា  Green Bank Telescope នៅសហរដ្ឋអា មេរិក និង the Parkes Telescope នៅប្រទេស អូស្រា្តលី  ។ គម្រោង  ខាងលើ មានរួមបញ្ជូល ការ សិក្សាស្រាវជ្រាវ វាស់ស្ទង់ទៅលើ តារាជិត ភព ផែនដីបំផុត  ច្រើន ជាង ១ លាន ខណៈធ្វើការងារ ស្កេនរួមគ្នាទៅលើស្ថានីយ៍ ហ្គាឡាក់ស៊ី   នៃ ភព ផែនដី ។ សាស្រ្តចារ្យ Stephen Hawking នៅក្នុង ពិធីបើកសម្ភោធគម្រោងជាផ្លូវការ អោយដឹងថា "   ដល់ ពេលហើយ ដែលត្រូវការតាំងចិត្ត ក្នុងការ ស្វែងរកចម្លើយ ពោល ធ្វើការសិក្សាស្រាវជ្រាវ ទៅលើ   ភាវៈ មានជីវិត ក្រៅពីភពផែនដី ពួកយើង មានជីវិត ពួកយើងឆ្លាតវៃ ដូច្នេះ ពួកយើងត្រូវតែដឹងឮ" ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news Russia Billionaire Moscow