CamNews

តារា 

ក្ដៅៗ៖ បែកគ្នាថ្មីៗ Ronaldo ទំនងកំពុងតែបង្កើតពន្លកស្នេហាជាមួយ អ្នកសារព័ត៌មាន អេស្ប៉ាញ

ពត៌មានកីឡាករ៖ ចុះផ្សាយសារជាថ្មីម្ដងទៀត ខណៈពេលថ្មីៗនេះទើបតែលេចឮថា Ronaldo បានចែក​ផ្លូវ​គ្នាជាមួយ មិត្ដស្រីដ៏ស្រស់ស្អាតសាច់ខ្ចី ហើយបែជាមកមានសកម្មភាពស្និតស្នាលជាមួយអ្នកសារព័ត៌មាន​ជនជាតិ អេស្ប៉ាញ បង្កើតការសង្ស័យដល់​មិត្ដជុំវិញខ្លួនរួមទាំងអ្នកកាសែត យល់ថា​អ្នកទាំងពីរៀបចំបង្កើត​ពន្លកស្នេហ៍។​

រួបថតបង្ហាញពីសកម្មភាពដ៏ស្និតស្នាល រវាង Ronaldo និង អ្នកការសែតជនជាតិ អេស្ប៉ាញម្នាក់បាន​លាត​ត្រដាង និងការគិតខ្ពស់របស់ប្រិយមិត្ដគាំទ្រ ព្រមទាំងអ្នកការសែត ដូចគ្នាថា អ្នកទាំងពី ទំនងកំពុងតែមាន​គម្រោងរៀបចំបណ្ដុះពន្លកស្នេហា ក្រោយពេលដែល Ronaldo ទើបតែចែកផ្លូវជាគ្នាថ្មីៗជាមួយនឹងមិត្ដស្រី​របស់ខ្លួនគឺ នាង Irina Shayk ជាតារាម៉ូដែលល្បីលំដាប់ថ្នាក់ពិភពលោក ។ 

មិនទាន់មានភស្ដុតាងអ្វីបញ្ជាក់ឲ្យកាន់តែច្បាស់ជាងនេះទេ​ ដែលអាចបង្ហាញថា អ្នកទាំងពីរពិតជាកំពុងតែបង្កើតមនោ​សញ្ចេត​នា ។ តែអ្វីដែលសំខាន់នោះ អ្នកទាំងពីបង្ហាញពីរួបភាពស្និតស្នាល នៅពីចំមុខមហាជន ថែមទាំងលើបណ្ដាញសង្គម twitter ។ 

អាន៖ ទម្លាយមូលអាថ៌កំបាំង ដែលកីឡាករល្បី Ronaldo បែកបាក់ពីមិត្ដស្រីដ៏ស្រស់ស្អាតបំផុត របស់ខ្លួន


ដោយ៖ អឿ អ៊ុយ

ប្រភព៖ sports.ndtv


Tags: Sport News Ronaldo