ព័ត៌មានអន្តរជាតិ និងស្ទើរតែមិនគួរអោយជឿ ៖ ជម្ងឺ Ebola ដែលជាជម្ងឺអាសន្នរោគ ដ៏កាចសាហាវនា ឆ្នាំ ២០១៤ នេះ ឬខ្មែរយើងហៅថា ជម្ងឺស៊ីសាច់មនុស្ស មួយនេះ បាននឹងកំពុងតែរាតត្បាតពាសពេញ សកលលោក ដោយនៅក្នុងនោះ ក្នុងរយៈពេលប៉ុន្មានខែ ដើមឆ្នាំ ២០១៤ នេះ វាបានឆក់យក ជីវិត មនុស្ស ដោយសម្លាប់ជនរងគ្រោះ ដល់ទៅជិត ១ ពាន់នាក់ ហើយ ។ យ៉ាងណាមិញ ជាមួយនឹងសេច ក្តីរាយការណ៍ ពីទំព័រអនឡាញ អោយដឹងថា ជម្ងឺអាសន្នរោគ ដ៏កាចសាហាវមួយនេះ បានផ្ទុះចេញពី ទឹកដីតំបន់អាហ្វ្រិក ខណៈមកទល់នឹងពេលបច្ចុបន្នភាព ពិភពលោក ក៏កំពុងតែយកចិត្តទុកដាក់ និង ធ្វើការពិសោធន៍ថ្នាំព្យាបាល ទន្ទឹមនឹងគ្នាដែរ ដោយនៅក្នុងនោះ បណ្តា ប្រទេសមួយចំនួនដែលមាន បញ្ហាប្រឈមនឹងជម្ងឺមួយនេះ បានប្រកាសអាសន្ន បណ្តើរៗហើយ ។
គួររំឭកថា ប្រជុំរូបភាពវីដេអូខាងក្រោមនេះវិញ សរបញ្ជាក់អោយឃើញ ពី តថភាពពិត ស្ទើរតែមិនគួរ អោយជឿ ដែលបានកើតមានឡើង នៅក្នុងតំបន់អាហ្វ្រិក ជាពិសេស នៅក្នុងប្រទេស លីបេរីយ៉ាផ្ទាល់ តែម្តង ពោល ហេតុតែមានភាពភ័យខ្លាច ក្នុងការឆ្លងជម្ងឺអាសន្នរោគប្រភេទនេះ ក្រុម គ្រួសារនៃសព ពិតជាមិនហ៊ានចូលទៅកៀកនោះទេ ថែមទាំងយកសាកសព ដែលបានស្លាប់បាត់បង់ដោយជម្ងឺមួយ នេះទៅបោះចោលនៅតាមដងផ្លូវ រហូតដល់ស្អុយរលួយ ផ្ទាល់តែម្តង មុននឹងមានចំណាត់ការពីរដ្ឋាភិ បាលដោយបានដើរប្រមូល សាកសពជនរងគ្រោះ យក ទៅរក្សាទុក តាមកន្លែងសមគួរ តាមតែអាច ធ្វើទៅបាន ៕
- អាន ៖ បទវិភាគ និង យល់ដឹង ៖ ជម្ងឺអាសន្នរោគ កំពុងរាតត្បាត ពិភពលោក Ebola ឬ ជម្ងឺស៊ីសាច់មនុស្ស
- អាន ៖ ប្រកាសរដ្ឋក្នុងភាពអាសន្ន ខណៈជម្ងឺអាសន្នរោគ ដ៏សាហាវ កំពុងតែវាយប្រហារ ពិភពលោក
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដេលីម៉ែល និង យូធូប