CamNews

ព័ត៌មានអន្តរជាតិ 

បទវិភាគ និង យល់ដឹង ៖ ជម្ងឺអាសន្នរោគ កំពុងរាតត្បាត ពិភពលោក Ebola ឬ ជម្ងឺស៊ីសាច់មនុស្ស

 ព័ត៌មានអន្តរជាតិ ៖ គួររំឭកថា នៅក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ​ ពិភពលោក ពិតជាមាន ការព្រួយបារម្ភជាខ្លាំង ក្រោយពីមានករណីផ្ទុះជម្ងឺអាសន្នរោគ ដែលគេអោយឈ្មោះថា Ebola   ។ ជម្ងឺប្រ ភេទនេះបានផ្ទុះឡើង និងមានប្រភពចេញពីទ្វីបអាហ្វ្រិក ​ដោយនៅក្នុងនោះ  បើ យោងតាមសេចក្តីរាយ ការណ៍ពីអង្គការសុខភាពពិភពលោក   បញ្ជាក់ អោយដឹងថា មកទល់នឹងពេលបច្ចុប្បន្នភាព ជម្ងឺប្រភេទ នេះ បានរាតត្បាត និង  សម្លាប់អាយុជីវិត   មនុស្សច្រើន  ជាង ៩៣០ នាក់ នៅតាមបណ្តាប្រទេស មួយ ចំនួន ដូចជា ៖ Guinea,  Sierra  Leone និង នីហ្សេរីយ៉ា ជា ដើម  ។  តើជម្ងឺ Ebola ខ្មែរ​ យើង​ហៅ​ថា​ជម្ងឺ​ស៊ី​សាច់​មនុស្ស មានប្រវត្តិយ៉ាងណានោះ ជ្រាបកាន់តែច្បាស់ តាមដានទាំងអស់គ្នា ។

តើអ្វីទៅគឺជាជម្ងឺ EBOLA?

Ebola ឬជម្ងឺស៊ីសាច់មនុស្សនោះ ​គឺ​ជា​ក្រុម​នៃ​មេរោគ​ម្យ៉ាង​ដែល​ធ្វើ​អោយ​ស្បែក ​ មនុស្ស​យើង​ងាប់ កើត​ជម្ងឺ​គ្រុន ដែល​ក្លាយ​មក​ពី​ពាក្យ    “Hemorrhagic fever”  មាន​ន័យ​ថា​វា​ជា​មេរោគ​ដែល​ធ្វើ​អោយ​មាន​ការ​ហូរ​ឈាម​ខាង​ក្នុង  និង​ ខាង​ក្រៅ​ ខ្លួន​ប្រាណ​ មនុស្ស វា​នឹង​រាត​ត្បាត​ពេញ​ខ្លួន​ប្រាណ​មនុស្ស​ចាប់​ពី​រយៈ ពេល 8 ថ្ងៃ​ទៅ 21 ថ្ងៃ ដោយ​បង្ក​អោយ​ខ្លួន​ប្រាណ​មនុស្ស​ចុះ​ខ្សោយ​   កម្លាំង​ទ្រុត​ទ្រោម  ឈឺ​ ក  និង​ ឈឺ​ក្បាល​ជា​ដើម សម្រាប់​ដំណាក់​កាល​ដំបូង។ ជាង​នេះ​ទៅ​ទៀត​នៅ​អំឡុង​ពេល​មេរោគ​ទាំង​នោះ​កំពុង​រាត​ត្បាត​វា​    នឹង​ធ្វើ​  អោយ​គ្រលៀន​របស់​យើង​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង ពិសេស​បំ ផុ ត​គឺ​ដំណើរ​ការ​ថ្លើម​របស់​យើង​ នឹង​ខុស​ប្រក្រតី ហើយ​ធ្វើ​អោយ​ហូរ​ឈាម​ក្នុង និង​ក្រៅ​ខ្លួន ព្រម​ទាំង​បង្ក​ទៅ​ជា​ជម្ងឺ​ឆ្លង​ចាប់​ពី 50% ទៅ 90% ដែល​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ។

តើជម្ងឺ EBOLA មកពីប្រទេសណា?

ជម្ងឺស៊ីសាច់មនុស្សនេះមិនមែនទើប​តែ​ល្បី​កាល​ ពី​ពេល​ថ្មីៗ​នោះ​ទេ តែ​វា​បាន​លេច​ចេញ​ពត៌មាន​កាល​ពី​លើក​ដំបូង​កាល​ពី​ខែ មិនា មក​ម៉្លេះ​ដោយ​វា​ត្រូវ​បាន​គេ​រក​ឃើញ  ​ថា ​បាន​កើត​ឡើង​នៅ​ឯ​ប្រទេស​ផ្សេងៗ​ គ្នា​ចំនួន 3 គឺ Sierra Leone, Liberia និង  Guinea ត្រូវ​បាន​ឆ្លង​ជម្ងឺ​នេះ​នៅ​តាម​ព្រំ​ប្រទល់​ប្រទេស​នីមួយ ៗ។ សប្ដាហ៍​នេះ​មាន​របាយ​ការណ៍​មួយ​បាន​ប្រាប់​អោយ​ ដឹង​ថា​មាន​បុរស​ម្នាក់​បាន ​ជិះ​យន្តហោះ​ចេញ​ពី​ប្រទេស   Liberia  ទៅ​ប្រទេស  Nigeria  បន្ទាប់​មក​គាត់​បាន​ស្លាប់​នៅ​ទី​នោះ​តែ​ម្ដង តែ​បុរស​ស្លាប់​នោះ​ពុំ​ទាន់​បាន​ប្រាប់​អោយ​ដឹង​ថា​មាន​ពាក់​ព័ន្ធ​នឹង​ ជម្ងឺ  ហើយ​ធ្វើ​អោយ​ឆ្លង​គេ​ឆ្លង​ឯង​នៅ Nigeria   នោះ​ទេ ។ ក្នុង​នោះ​មាន​ជន​ជាតិ​អាមេរិច​កាំង 2 នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​ឆ្លង​ជម្ងឺ​ Ebola នេះ​ហើយ​ពួក​គេ​នឹង​ត្រៀម​បញ្ចូន​ចេញ​ពី​សហរដ្ឋ​អាមេរិច​នា​សប្ដាហ៍​ក្រោយ​ ចៀសវាង​ការ​ឆ្លង​រាល​ដាល​ដល់​អ្នក​ដទៃ។

តើជម្ងឺ EBOLA ឆ្លងតាមរបៀបណាខ្លះ?

ជម្ងឺស៊ីសាច់មនុស្សនេះអាចឆ្លងបានយ៉ាង​ងាយ​ ស្រួល​បំផុត​តាម​រយៈ​ឈាម​របស់​  អ្នក​កើត​ជម្ងឺ ក៏​ដូច​ជា​ភាព​កខ្វក់​នៃ​ឧបករណ៍​ប្រើ​ប្រាស់​ពេទ្យ   ដែល​ពុំ​ បាន​សម្លាប់​មេរោគ​បាន​ត្រឹម​ត្រូវ​ល្អ ហើយ​អ្នក​ដែល​ឆ្លង​ជម្ងឺ​នេះ​ភ្លាម​នឹង​មិន​មាន​រោគ​សញ្ញា​អ្វី​គួរ​អោយ​កត់ ​  សំគាល់​ឡើយ​បើ​ទោះ​បី​ជា​ពិនិត្យ​ក៏​មិន​ឃើញ​អ្វី​ដែរ លុះ​ត្រា​ណា​តែ​ជម្ងឺ​នោះ​ចាប់​ផ្ដើម​រាត​ត្បាត​ពាស​ពេញ ​ខ្លួន​ប្រាណ​ទើប​ អាច​ដឹង​ថា​មាន​ជម្ងឺ Ebola ។  វា​ក៏​ជា​សំណាង​មួយ​ដែរ ដែល​ជម្ងឺ    ​ដ៏​កាច​សាហាវ​នេះ​ ពុំ​អាច​ឆ្លង​តាម​ខ្យល់​បាន បើ​ឆ្លង​បាន​មែន​នោះ​ពិភព​លោក​នឹង​មាន​មហា​គ្រោះថ្នាក់​ដ៏​ធំ​ជាក់​ជា​មិន​ ខាន​គេច​មិន​រួច​ឡើយ។

តើជម្ងឺ EBOLA មានប្រភពមកពីណា?

ជម្ងឺដ៏គួរអោយខ្លាចនេះ   ត្រូវបានគេដាក់​ឈ្មោះ​  អោយ​ពី​ទន្លេ​ មួយ​ឈ្មោះ Ebola មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស Congo ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ប្រទេស​ទាំង    3  ដែល​បាន​រៀប​រាប់​ខាង​លើ​ហើយ​មេរោគ​នោះ​ទៀត​សោត​ត្រូវ​បាន​រក​ឃើញ​តាំង​ពី​ ឆ្នាំ 1976 មក​ម៉្លេះ វា​បាន​សម្លាប់​មនុស្ស​នៅ​តំបន់​នោះ​អស់ 151 នាក់ និង​ឆ្លង 280 នាក់។ ទីតាំង​ជម្ងឺ​ដ៏​ធំ​ជាង​គេ​បំផុត​ត្រូវ​បាន​គេ​សន្និដ្ឋាន ​ថា​នៅ​ក្នុង​ព្រៃ ​ដែល​ឆ្លង​ពី​សត្វ​ព្រៃ​ទៅ​មនុស្ស​តាម​រយៈ​ការ​ប្រមាញ់​សត្វ ឬ​ស៊ី​សាច់​សត្វ​ព្រៃ​ជា​ដើម បន្ទាប់​ពី​ឆ្លង​ទៅ​មនុស្ស​ហើយ​នោះ វា​ងាយ​ស្រួល​ឆ្លង​ពី​មនុស្ស​មួយ​ទៅ​មនុស្ស​មួយ​ខ្លាំង​ណាស់​  បើ​ទោះ​បី​ជា​ នៅ​ជិត​គ្នា​ក៏​ដោយ។ មក​ទល់​នឹង​ថ្ងៃ​នេះ​មាន​មនុស្ស 2361 នាក់​ ហើយ ​បាន​ឆ្លង​ជំងឺ​នេះ​ ។

គួររំឭកថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយមើល ឃើញថា  Ebola ជាជម្ងឺអាសន្នរោគ ប្រភេទថ្មី ដ៏កាចសាហាវ កំពុងតែរាតត្បាត   សកលលោក ក្នុងនោះ   ក្រសួង សុខាភិបាលក្នុងស្រុក នៃ ប្រទេស​កម្ពុជា ក៏បានធ្វើការប្រកាសអាសន្ន  អោយមានការប្រុងប្រយ័ត្នដូចគ្នា ដែរ ៕

- អាន ៖  ក្រសួងសុខាភិបាល ប្រកាសឱ្យប្រជាពលរដ្ឋការពារខ្លួន ពីជំងឺកាចសាហាវថ្មីមួយ ឈ្មោះ Ebola

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ខ្មែរម្ចាស់ស្រុក ប៊ីប៊ីស៊ី Channelnewsasia អនឡាញ


Tags: Int news World news Breking news Unt news Ebola