ប្រទេសហូឡង់ទើបបានច្នៃប្រឌិតបានសំរេចនូវរថយន្តហោះ PAL-V ជាការរួមផ្សំគ្នាមួយ
ដ៏អស្ចារ្យរវាងយន្តហោះនិងរថយន្ត ដែលអនុញាតិអោយអ្នកប្រើប្រាស់ចៀសបានពីការ
កកស្ទះចរាចរ និងកាត់បន្ថយរយះពេលធ្វើដំណើរ។
មហាវិទ្យាល័យបច្ចេកទេសDelft និងបន្ទប់ពិសោធន៏អាកាសចរណ៏ប្រទេសហូឡង់ បានធ្វើសហ
ប្រតិបត្តិការជាមួយគ្នាក្នុងការច្នៃប្រឌិត បង្កើតផលិតផលនេះ។ ល្បឿនធ្វើដំណើររបស់PAL-V នៅ
លើអាកាសនិងនៅលើផ្លូវដើរគឺអាចឡើងដល់180km/h។ PAL-V បានរចនាតាមរាងម៉ូតយន្តហោះ
ដែលមានសមត្ថភាពហោះបានចំងាយផ្លូវ500km និងកំពស់1.200m ក្នុងពេលហោះហើរ។
ពេលចុះចត ស្លាបកង្ហាររួមតូចដោយស្វ័យប្រវត្តិ ហើយPAL-V បានក្លាយជារថយន្តបីកៅអី
ដែលមានសមត្ថភាពធ្វើដំណើរបានដល់1.200km។
ជាក់ស្តែង រថយន្តនៅតែមានកំរិតមួយកំនត់។ ដើម្បីធ្វើការចុះចត វាត្រូវរត់លើចំងាយផ្លូវយ៉ាង
តិច165m និងរត់តិចៗ30m ដើម្បីឈប់។ ចំនុចនេះអាចធ្ចើទៅបានតែនៅលើអាកាសយានដ្ឋាន
តែប៉ុណ្ណោះ។
PAL-V បានស្រាវជ្រាវច្នៃប្រឌិតតាំងពីឆ្នាំ 2008។ ការហោះហើរសាកល្បងទើបតែធ្វបានសំរេច
នៅអាកាសចរណ៏ហូឡង់កាលពីខែមុន។ តាមការប៉ាន់ស្មានផលិតផលនេះនឹងដាក់លក់នៅលើ
ទីផ្សារឆ្នាំ2014 ជាមួយតំលៃចន្លោះពី330.000 - 400.000 USD៕
ដោយ៖ nano
ប្រភព៖ zing