CamNews

សុខភាព 

វិធីងាយៗ ព្យាបាលជំងឺភ្នែកក្រហម ឱ្យជាសះស្បើយ បានឆាប់រហ័ស

ជំងឺភ្នែកពណ៌ផ្កាឈូក ឬ ភ្នែកក្រហម គឺបណ្តាលមកពី ការរលាកស្បែកនៃត្របកភ្នែក ឬ បណ្តាល មកពី មេរោគផ្សេងៗ នៅពេលដែលអ្នកធ្វើដំណើរត្រូវនឹងធូលីដី។ ជំងឺភ្នែកក្រហមនេះ​ មានសភាព ដូចជា ភ្នែក ចាប់ផ្អើមឡើងក្រហម ហូរទឹកភ្នែក ឡើងសរសៃតូចៗ ជុំវិញភ្នែក ឈឺ ក្តៅក្នុងភ្នែក។ ថ្ងៃនេះ យើងសូម ណែនាំអ្នកនូវវិធីងាយៗ មួយចំនួន ដើម្បីព្យាបាលបំបាត់ជំងឺភ្នែកក្រហមនេះ បាន​ក្នុងរយៈពេលខ្លី ដោយ វិធីធម្មជាតិ។

ក្រណាត់ត្រជាត់ ឬ ក្តៅឧណ្ឌៗ៖ ប្រើក្រណាត់ត្រជាក់ ស្អំនៅលើភ្នែក ដើម្បីបន្ថយ កំដៅភ្នែក និង កាត់បន្ថយពណ៌ក្រហម ដែលមាននៅក្នុងភ្នែក។ ក្រណាត់ក្តៅឧណ្ឌៗ អាចការពារមិនឱ្យភ្នែកហូរ ជួយ​មិនឱ្យភ្នែកស្ងួត និង បន្ថយភាពឈឺចាប់។

វិធីព្យាបាល៖

សូមយកក្រណាត់ស្អាត ជ្រលក់ក្នុងទឹកត្រជាក់ ឬ ទឹកក្តៅឧណ្ឌៗ និង ពួតទឹកឱ្យស្ងួត បន្ទាប់មក យក ក្រណាត់នោះ ដាក់ស្អំលើភ្នែក ទុករយៈពេល ៥ ទៅ ១០នាទី ជាការស្រេច។ ព្យាបាលតាមវិធីនេះឱ្យ ៣ ទៅ ៤ដង ក្នុងមួយថ្ងៃ។

ចំណាំ៖ សូមកុំប្រើក្រណាត់ដដែល ដាក់ស្អំនៅលើភ្នែកទាំងពីរ ត្រូវប្រើក្រណាត់ ពីរផ្សេង គ្នា។

ប្រទាលកន្ទុយក្រពើ៖ មានផ្ទុកនូវសារធាតុជាច្រើន ដែលអាចជួយផ្សះជំងឺ និង កាត់បន្ថយភាពឈឺ ចាប់ បានយ៉ាងឆាប់រហ័ស។

វិធីព្យាបាល៖
សូមយកក្រណាត់ស្អាតមួយ ជ្រលក់ក្នុងទឹកជ័រប្រទាលកន្ទុយក្រពើ ដែលបានមកពី ស្លឹករបស់វា នៅ ក្នុងពែងក្រជាក់មួយ បន្ទាប់មក ដាកដំាទឹកជ័រប្រទាលកន្ទុយក្រពើឱ្យពុះរហូត វាប្រែ ពណ៌បៃតង រួច ទុកឱ្យត្រជាក់បន្តិច បន្តក់ទឹកនោះ​ ២ ទៅ ៣ តំណក់ នៅក្នុងភ្នែករបស់អ្នក។ ព្យាបាល បែបនេះ ឱ្យ បាន ៣ ទៅ ៤ដង ក្នុង ១ថ្ងៃ។

ចំណាំ៖ ហាមយកវិធីនេះ មកព្យាបាលចំពោះកុមារ។

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies



Tags: Health Home Remedies for Pink Eye