CamNews

តារា 

ខាត់ សុឃីម អំពាវនាវឲ្យ​គ្រូពេទ្យ នៅ​កាល់ម៉ែត្រ​ជួ​យ​ឪពុក​របស់ខ្លួន

ភ្នំពេញៈ តារាចម្រៀងដែលអាចបកស្រាយ ទាំងបុរាណ និងសម័យ អ្នកនាង ខាត់ សុឃីម នាពេលកន្លង មកធ្លាប់តែបង្ហាញពីភាពសប្បាយ រីករាយក្រមិចក្រមើមបង្កើន ភាពសប្បាយ រីករាយ ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរនោះ នៅពេលនេះនាងកំពុង តែមានវិបត្តិពិបាកចិត្ត ព្រោះតែឪពុកជាទីស្រលាញ់ ស្មើកែវភ្នែករបស់នាង បានធ្លាក់ខ្លួនឈឺភ្លាមៗ ត្រូវបញ្ជូនចូលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

នៅក្នុងជំនួបជាមួយគេហទំព័រ Looking TODAY រសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ នេះ តារាចម្រៀងមានឈ្មោះល្បីគួរសម អ្នកនាង ខាត់ សុឃីម បានប្រាប់ឲ្យដឹងថា ឪពុក របស់នាងត្រូវបាន បញ្ចូនមកដល់មន្ទីរពេទ្យតាំង ពីយប់ម៉ោងប្រមាណ១១យប់ ថ្ងៃទី១៧ ខែសីហា ម្សិលមិញនេះ បន្ទាប់ពីជំងឺរបស់គាត់ធ្វើទុក ហើយតាំងពីយប់រហូតដល់ ពេលនេះ ឪពុករបស់នាង កំពុងតែសម្រាកព្យាបាល នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅផ្នែកប្រព័ន្ធ ប្រាសាទ ដោយគ្រូពេទ្យបានប្រាប់ឲ្យដឹងថា ឪពុករបស់នាង មានជំងឺសរសែរឈាមត្បៀត ក្នុងខួរក្បាល កំពុងរង់ចាំពិនិត្យមើល និងតាមដានស្ថានភាពជំងឺសិន ។

តារាចម្រៀង និងជាម្ចាស់ហាងសម្អាងការរូបនេះ បានប្រាប់ឲ្យដឹង ដោយសំឡេងក្រៀមក្រំថា “នេះជាលើកទី២ ហើយដែលជំងឺឪពុកខ្ញុំ ធ្វើទុកត្រូវបញ្ចូនមកមន្ទីរពេទ្យបែបនេះ ខ្ញុំពិតជា ពិបាកចិត្តខ្លាំងណាស់ តែទោះជាយ៉ាងណា ខ្ញុំក៏សុំអំពាវនាវ និងទទួចហើយទទួចទៀត ដល់លោកគ្រូអ្នកគ្រូពេទ្យ ជួយមើលខុសត្រូវ និងព្យាបាលឪពុកខ្ញុំផង ព្រោះថាក្តីសង្ឃឹមទាំង អស់ គឺខ្ញុំរំពឹងលើគ្រូពេទ្យហើយ ខ្ញុំចង់ឲ្យគ្រូពេទ្យឧស្សាហ៍ចុះមកមើលគាត់ផង (ឪពុក) ” ។

បើទោះជាយ៉ាងណានាពេលកន្លងមក សម្រាប់អ្នកមានទ្រព្យសម្បត្តិ និងអ្នកសិល្បៈភាគច្រើន ឲ្យតែមានជំងឺអ្វីមួយរមែងតែងតែ សម្រុកទៅព្យាបាលនៅក្រៅប្រទេស ប៉ុន្តែ ដោយឡែក អ្នកនាង ខាត់ សុឃីម វិញបែរជា ប្រាប់ឲ្យដឹងថា “ខ្ញុំមិនទាន់មានគម្រោងទេ ថា បញ្ចូនឪពុកទៅព្យាបាលនៅក្រៅប្រទេស ព្រោះខ្ញុំចង់តាមដានជំងឺ ជាមួយគ្រូពេទ្យស្រុក យើងសិន ហេតុដែលខ្ញុំនិយាយបែបនេះ ដោយសារតែខ្ញុំជឿជាក់ថា ពួកគាត់(គ្រូពេទ្រ)មានជំនាញ បទពិសោធន៍ អាចព្យាបាលឪពុកខ្ញុំបាន មិនមែនមានតែគ្រូពេទ្យបរទេសទេ ហើយម្យ៉ាងទៀត គ្រូពេទ្យបានប្រាប់ខ្ញុំថា ស្ថានភាពឪពុកខ្ញុំត្រូវ តាមដានរយៈពេល៧២ម៉ោង សិនបើគ្មានការ ធូរស្រាល ឫយ៉ាងណានោះ គ្រូពេទ្យនិងបញ្ចូនទៅស្គេនរាងកាយម្តងទៀត ” ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh