CamNews

រថយន្ត 

ស្រង់វត្តមានរបស់ស៊េរី Porsche 911

នៅពេលខួបអនុស្សាវរីយ៍ ៦០ឆ្នាំរបស់ Posche  បង្កើតឡើង ពេលនោះស៊េរីឡានSport មួយ
របស់ក្រុមហ៊ុន គឺ 911 ក៏ឈានដល់តំរុយ៣៥ឆ្នាំអភិរឌ្ឍមិនជប់ឈរ។

997 GT2
ត្រូវបានចាត់ទុកជាម៉ូដែលរថយន្តគួរឲ្យចាប់អារម្មណ៍ជាងគេក្នុងស៊េរី 911 វាប្រើប្រព័ន្ធជញ្ជូន
ចលនាក្រោយ ម៉ាស៊ីន I6 បង្កើនសម្ពាធ់២ 3.6L ប៉ុន្តែកម្លាំងសេះ ៥៣០សេះ

 GT2 គឺជារតយន្ត 911 ដំបូងមានល្បឿនអតិបរមាឡើងដល់ 320 km/h។ រថយន្តនេះអាច
បង្កើនល្បឿនពី 0 ដល់ 100 km/h ក្នុង៤ វិនាទីតែប៉ុណ្ណោះ។ វាមានតំលៃប្រហែល 131.000
ផោនអង់គ្លេស (ឬស្មើនឹង 208.0804 USD)

996 GT3

កំណែដំបូងរបស់ម៉ូដែល GT3 ដ៏ល្បីនេះ ត្រូវបានដំឡើង ដើម្បីបង្កើតជំហានថ្មីសំរាប់ Porsche
នៅលើផ្លូវប្រកួត ហើយវាបានក្លាយទៅជាម៉ូដែលមានមុខងារដំណើរការល្អជាងគេនៅសម័យនោះ
ម៉ាស៊ីនវា ត្រូវបានផលិតដោយផ្អែកទៅតាមម៉ាស៊ីនរបស់រថយន្តប្រកួត GT1 Le Mans។

964 RS

ម៉ូដែលនេះ ត្រូវបានចាត់ទុកថាជាការរកឃើញថ្មី នៅពេលរត់សាកល្បងនៅ Hockenheim
(ប្រទេសអាឡឹម៉ង់)។

 

 

ជាមួយម៉ាស៊ីន ២៦០កម្លាំងសេះ ទម្ងន់ស្រាល និងប្រព័ន្ធហ្រ្វាំងពិសេសមានសុពលភាព
Porsche 964 Turbo នៅតែត្រូវបានគេវាយតំលៃខ្ពស់។

RUF CTR

 

ត្រូវបានដំឡើង ដោយពឹងផ្អែកទៅលើគំរូរបស់ 911 3.2 Carrera ស៊េរីឆ្នាំ 1987, RUF CTR
ត្រូវបានបំពាក់ម៉ាស៊ីន 3.4L បង្កើនសម្ពាធពីរ អាចបង្កើនល្បឿនពី ០ ដល់ 100 km/h ក្នុង
រយៈពេល ៤វិនាទីជាង ហើយអាចឡើងដល់ល្បឿនអតិបរមា 320 km/h។

959

ត្រូវបានរចនា ដើម្បីប្រកួតប្រជែងជាមួយនិងម៉ូដែលរថយន្តប្រកួត Group B, ម៉ូដែល Porsche
959 បង្ហាញខ្លួនលើកដំបូងនៅឆ្នាំ 1987។

 

959 មានម៉ាស៊ីន I6 2.8L បង្កើនសម្ពាធពីរ កម្លាំងអតិបរមា 450 សេះ អាចបង្កើនល្បឿនពី
0 ឡើងដល់ 97 km/h ក្នុង 3,6 វិនាទី ល្បឿនអតិបរមា 317 km/h។ ជាពិសេស មានត្រឹមតែ
300 គ្រឿងតែប៉ុណ្ណោះត្រូវបានផលិត។

930 Turbo

 

 930 Turbo ត្រូវបំពាក់ប្រអប់លេខ ៤លេខ និងម៉ាស៊ីនបង្កើនសម្ពាធមួយតែប៉ុណ្ណោះ ប៉ុន្តែវា
ល្បីជាមួយនឹងស្លាបខាងក្រោយ និងកងធំជាងធម្មតា។

911 2.7 RS

នេះគឺជាម៉ូដែល ដែលត្រូវបានគេវាតំលៃល្អជាងគេក្នុងស៊េរី 911 របស់។ RS ត្រូវបានបង្កើត
ដោយពឹងផ្អែកទៅលើម៉ូដែល 911 S ប៉ុន្តែប្រើម៉ាស៊ីនធំជាង 2.7L ឲ្យកម្លាំងសេះ 210។

 

បច្ចុប្បន្ននេះ តំលៃរបស់វាងមិនថោកជាង 150.000 ផោនអង់គ្លេស (ស្មើរនឹង 238.260 ដុល្លា
អាមេរិក)

901

 

រឿងព្រេងរបស់ 911 ចាប់ផ្តើមពីឆ្នាំ 1963 នៅ Frankfurt Motor Show ជាមួយម៉ូដែលត្រូវរចនា
ដោយ Butzi Porsche ដែលជាកូនប្រុសរបស់ Ferdinand Porsche។​ ក្នុងការបង្ហាញខ្លួនលើក
ដំបូង ម៉ូដែលនេះមានឈ្មោះ 901 មិនមែន 911​នោះទេ ដោយសារក្រុមហ៊ុន Peugeot អះអាង
ថាគេមានសិទ្ធិផ្តាច់ការការប្រើឈ្មោះ 901 ដូច្នេះ Porsche ត្រូវដូរឈ្មោះ វាទៅ 911។

ដោយ៖ មិនា
ប្រភព៖ autoexpress


Tags: car porsche motor show ferdinand porsche butzi porsche