(អ៊ីរ៉ាក់)៖ ក្រុមភេរវកររដ្ឋឥស្លាម ISIS អាច ឆ្លងកាត់បន្ទាត់ ព្រំដែន ប្រទេសតួកគី បានដោយសេរី ក្រោមជំនួយពីសំណាក់ រដ្ឋាភិបាលក្រុងអង់ការ៉ា នេះបើយោងតាមការលើកឡើង របស់អ្នកនាំពាក្យតំណាងយោធាអ៊ីរ៉ាក់ ដោយបញ្ជាក់ថា គេរកឃើញភស្ថុតាងច្បាស់លាស់ជាច្រើន ដែលប្រមូល ផ្តុំ ពី បណ្តាអ្នកទោស និងនៅតាមសមរភូមិសង្គ្រាម នេះបើយោង តាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ។
យោងតាមការលើកឡើងរបស់លោក Karim al-Nouri អ្នកនាំ ពាក្យរបស់ចលនា Badr Organization បានឲ្យដឹងថា កងកម្លាំងរបស់ពួកគេមាន របាយការណ៍គ្រប់គ្រាន់ ដែល បង្ហាញ ពីទំនាក់ទំនង រវាង ក្រុមឧទ្ទាម ជាមួយប្រទេសតួកគី ។ ខណៈដែលក្រុមភេរវករ ព្យាយាម បំផ្លាញ ភស្ថុតាងមួយចំនួន ដោយការដុតបំផ្លាញភស្ថុតាងទាំងនោះ ប៉ុន្តែក្រុមសកម្មជន Shiite នៅតែមានប្រភពព័ត៌មានផ្សេង ទៀត ដែលអាចបញ្ជាក់ពីបញ្ហានេះបាន៕
ប្រភព ៖ អ័រតេ
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី