ព័ត៌មានអន្តរជាតិ ៖ កាលពីថ្ងៃទី២៦ មីនាកន្លងទៅ សន្តិសុខយាមកាម ខេត្ត Guangdong មា្នក់
ត្រូវបានស្លាប់បាត់បង់ជីវិត ខណៈពេលដែលដីមួយកន្លែងបានបាត់ស្រុតមួយរំពេច នេះបើតាម
ការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរទេស chinadaily ។
គួររំឭកផងដែរថា សន្តិសុខម្នាក់នោះ ត្រូវបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីគាត់បានបញ្ជូនទៅ
កាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ បន្ទាប់ពីគាត់បានធ្លាក់ចូលរណ្តៅ ជម្រៅ ១០ ម៉ែត្រ
ជាង និងមានមុខកាត់ដល់ទៅ ៥ ម៉ែត្រ ខណៈពេលដែលមានការបាក់ស្រុតដីនៅម្តុំនោះ។
ដោយឡែក បើតាមប្រភពសារព័ត៌មានដដែលបានបន្ថែមថា សញ្ញាបង្ការការគ្រោះថ្នាក់ត្រូវ
បានដាក់តាំងបង្ហាញ នៅកន្លែងកើតហេតុ ដែលមានទីតាំងជិត នឹងការដ្ឋានសាងសង់មួយ
កន្លែង រីឯប្រជាជននាតំបន់នោះ ក៏ត្រូវបានជម្លៀសចេញ ដើម្បីសុខសុវត្តិភាពផងដែរ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ chinadaily