សឹង្ហបូរី៖ សារព័ត៌មាន CNBC បានរាយការណ៍ថាក្រុមហ៊ុន Uber កំពុងរៀបចំលក់អាជីវកម្មនៅតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួនទៅកាន់ក្រុមហ៊ុន Grab ដែលនៅប្រទេសសិង្ហបុរី ដោយទទួលបានមកវិញនូវភាគហ៊ុនដ៏ច្រើននៅក្នុងក្រុមហ៊ុន។
ពុំទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចឡើយ ហើយការកំណត់ពេលវេលានៃកិច្ចព្រមព្រៀងក៏មិនទាន់ច្បាស់លាស់នៅឡើយទេ។
សារព័ត៌មាន Reuters បានរាយការណ៍កាលពីខែវិច្ឆិកាថា ការវិនិយោគរបស់ក្រុមហ៊ុន SoftBank Group ដែលមានតម្លៃរាប់ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន Uber បានបើកលទ្ធភាពរួមបញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុនជប៉ុន ផ្នែកដឹកជញ្ជូនផ្សេងទៀត។
ក្រុមហ៊ុន Uber បានបដិសេធមិនធ្វើការអត្ថាធិប្បាយទេ ៕
ប្រភព៖ channel news asia