ស្ទើរតែមិនគួរអោយជឿ ៖ ស្រីខារ៉ាអូខេម្នាក់ មកពីខេត្ត Jilin ប្រទេសចិន នោះ រងនូវមន្ទិលសង្ស័យ ថាបានសម្លាប់បុរសម្នាក់ ជាក្រុមការងារ ធ្វើការរួមគ្នា ដោយការវាយប្រហារ នឹងកាំបិទ ចាក់សម្លាប់ រួចកាត់ក្បាល ដៃ និង ជើងជាកង់ៗ អំឡុងថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅនេះ ។
ជនសង្ស័យ មាននាមត្រកូលថា Wang ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីរត់ភៀសខ្លួនទៅកាន់ទីក្រុង Yushu ។ សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានក្នុងស្រុក ប្រទេស ចិន អោយដឹងថា ៖ ខារ៉ាអូខេ ដែលជនសង្ស័យនិងជនរងគ្រោះ បម្រើការខាងលើ ត្រូវបាន បិទទ្វារ ជាបណ្តោះអាសន្ន ដោយត្រូវ ធ្វើការស៊ើបអង្កេត ជាមុនសិន ។ ពាក្យ ចចាម អារ៉ាម ល្បីនៅ លើ បណ្តាញសង្គមចិននោះ អោយ ដឹងថា នាង Wang បានសម្លាប់ជនរងគ្រោះ ដោយកាំបិទ រួច ធ្វើការកាត់ជាកង់ៗ មុននឹងយកទៅ ដុតចោល ប៉ុន្តែ ការលើកឡើងយ៉ាងដូច្នេះ ពុំទាន់មានការស្រាយបំភ្លឺលម្អិត ពីអាជ្ញាធរពាក់ព័ន្ធនៅ ឡើយទេ ។
របាយការណ៍ដដែល ពីសារព័ត៌មានចិន អោយដឹងថា ជនជាប់ចោទ និង ជនរងគ្រោះទាំង ២ នាក់ មានវ័យ ២០ ឆ្នាំ រស់នៅរួមគ្នា នៅក្នុង អាគារស្នាក់នៅ ខារ៉ាអូខេ ។ ពួកគេ ទាំង ២ នាក់ បានមាន ជម្លោះជាមួយនឹងគ្នា បន្ទាប់ពីមានវត្តមាន អ្នកទី ៣ ។ គួររំឮកថា ករណី ឃាតកម្ម ដ៏រន្ធត់មួយនេះ អាជ្ញាធរក្នុងស្រុកចិន កំពុងតែធ្វើការតាមដានស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា