ភ្នំពេញ៖ តារាសម្ដែងសាច់សខ្ចី គៀត សុវណ្ណាឡាង មុននេះបន្តិច ត្រូវបានគេ ដឹងស្ទើរគ្រប់គ្នាថា នាងជាតារាស្រីមួយដួង តែងទើបប្រទះបញ្ហា រឿងរ៉ាវអាស្រូវ ស្នេហា ក្រោយឆាកជាហូរហែ ដូចគ្នាទៅនឹងតារាល្បីៗ ដទៃទៀតដែរ ខណៈថ្មីៗនេះ មានបណ្តាញ សារព័ត៌មាន ក្នុងស្រុកមួយចំនួន បានកំពុងដាក់ ការចាប់ អារម្មណ៍ តាមដានខ្លាំងពី ខ្សែជីវិតស្នេហា ផ្ទាល់ខ្លួន របស់នាង។
ជាការកត់សម្គាល់ បើទោះមានការលើកទ្បើង និងមានព័ត៌មានថា តារាសម្តែងស្រី គៀត សុវណ្ណាឡាង មានទំនាក់ទំនង ស្នេហាលាក់បាំង ពីភ្នែកមហាជនជា បន្តបន្ទាប់ ក៏ពិតមែន ប៉ុន្តែរាល់ព័ត៌មានទាំងនោះ គឺត្រូវបានរសាយបាត់វិញ ភ្លាមៗ ក្រោយពីមានការចេញមុខ បដិសេធ ច្រានចោលពីសំណាក់ ម្ចាស់ខ្លួន កញ្ញា គៀត សុវណ្ណាឡាង ថា បេះដូងរបស់នាង នៅទំនេរពុំទាន់មាន បុរសណាម្នាក់ទ្បើយ។
ផ្តល់សម្ភាសន៍ឲ្យគេហទំព័រ LookingTODAY តាមទូរស័ព្ទនារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០ ១៤ នេះ កញ្ញា គៀត សុវណ្ណាឡាង បាននិយាយប្រាប់ យ៉ាងរីករាយថា "ចំពោះខ្លួនខ្ញុំផ្ទាល់ បច្ចុប្បន្ននេះគឺ ពុំទាន់គិតគូរដល់រឿងស្នេហានេះទេ ហើយសូមបញ្ជាក់ជាថ្មីម្តងទៀត ប្រាប់ដល់មហាជនថា ខ្ញុំអត់ទាន់ មានទំនាក់ទំនងស្នេហា ជាមួយបុរសណាម្នាក់ទ្បើយ "។
តារាចម្រៀង និង ជាថៅកែហាងវ័យក្មេង កញ្ញា គៀត សុវណ្ណាឡាង បាននិយាយបន្តថា "ខ្ញុំអត់ទាន់មាន ស្នេហាអីទាំងអស់ក្នុងពេលនេះ តែបើខ្ញុំមានពេលណា ឬជួបមនុស្សដែលស្រទ្បាញ់ពេលណានោះ គឺនឹងប្រកាស បើកចំហឲ្យបានដឹងទាំងអស់គ្នា។ ខ្ញុំមិនលាក់លៀមទេបង..! ។ រាល់ព័ត៌មានទាំងអស់គេចុះថា ខ្ញុំមានស្នេហាជាមួយបុរសនេះ ជាមួយបុរសនោះកាលពី ពេលកន្លងមក គ្រាន់តែជាការយល់ច្រទ្បំប៉ុណ្ណោះ ។ ខ្ញុំក៏មិនខឹងឬបន្ទោសអ្នកណាដែរ ធម្មតាអ្នកសិល្បៈ គឺតែងតែជួបរឿងបែបនេះហើយ..!"។
តារាចម្រៀង គៀត សុវណ្ណាឡាង បានឲ្យដឹងទៀតថា រាល់ថ្ងៃនេះ គឺបេះនាងនៅទំនេរស្អាត គ្មាន ពាក់ព័ន្ធរងស្នេហាទេ។ ប្រហែលជា២ឆ្នាំខាងមុខទៀត ទើបគិតគូសំឡឹងមើលបុរស ល្អម្នាក់ ដើម្បីស្វែងយល់ពីចិត្តគ្នា ទៅថ្ងៃអនាគត។
គួររំឭកថា តារាសម្តែង និងជាតារាចម្រៀង ស្រីវ័យក្មេង សាច់ស គៀត សុវណ្ណាឡាង មុននេះ បន្តិចបានធ្វើឲ្យមហាជនអ្នកគាំទ្រ ដាក់ការចាប់អារម្មណ៍ ចំពោះ ការចុះផ្សាយ នូវព័ត៌មាន ដែលបានដាក់ការសង្ស័យ ថាតារាស្រីរូបនេះ កំពុងលួចបង្កាត់ភ្លើងស្នេហ៍ ក្រៅសង្វៀនសិល្បៈ ជាមួយបុរសវ័យក្មេងកូនថៅកែទ្រព្យស្តុក នៅក្នុងស្រុក។ ប៉ុន្តែព័ត៌មាននេះ ក៏បានរសាត់ ឃ្លាតឆ្ងាយទៅវិញ បន្ទាប់ពីមានការ ចេញមុខបកស្រាយពី សំណាក់ គៀត សុវណ្ណាឡាង ដោយផ្ទាល់៕