ព័ត៌មានអន្តរជាតិ ៖ ដោយយោងតាមការដកស្រង់សេចក្តីរាយការណ៍ព័ត៌មាន ពីគេហទំ
ព័របរទេស ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ អោយដឹងថា លោក
Valery Rozov ដែលជាអ្នកកីឡាល្បី របស់ប្រទេសរុស្ស៊ី វ័យ ៤៨ ឆ្នាំ បានធ្វើអោយមហា
ជន ក៏ដូចជាប្រភពសារព័ត៌មានទូទៅ មានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈគាត់បានព្យា
យាមលោតចុះពីលើកំពូលភ្នំ Everest ដែលមានកំពស់ខ្ពស់ជាងគេរបស់ពិភពលោក
ពោលគឺមានកំពស់ដល់ទៅ ៧២២០ ម៉ែត្រ ស្របពេលដែលវាគឺជាបេសកម្មរបស់លោក
ក្នុងការបំបែកឯកត្តទគកម្មថ្មីរបស់ពិភពលោក។
គួរបញ្ជាក់ផងដែរថា គាត់អាចធ្វើទៅបាន បន្ទាប់ពីមានការតស៊ូអត់ធ្មត់ជាខ្លាំងនោះគឺ
គាត់បានមានគំរោងមួយនេះ ដល់ទៅ ២ ឆ្នាំ ស្របពេលដែលគាត់បានចំណាយពេល
ដល់ទៅ ៦០ ថ្ងៃ ដើម្បីឡើងអោយដល់កំពូលភ្នំដ៏ខ្ពស់មួយនេះ។
ដូច្នេះ ដើម្បីកុំអោយខាតយូរថាតើគាត់អាចធ្វើវាបានយ៉ាងណានោះ តាមដានទស្សនា
វីដេអូខាងក្រោមនេះទាំងអស់គ្នាណា ៖
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ yt