ព័ត៌មានអន្តរជាតិ ៖ ប្រធានភ្នាក់ងារប៉ូលីសតំបន់អឹរ៉ុប Europol គូសបញ្ជាក់ឲ្យដឹងថា អំឡុងព្រឹកថ្ងៃ ច័ន្ទម្សិលមិញនេះ ឲ្យដឹងថា ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS កំពុងតែពង្រឹងសមត្ថភាពរបស់ ខ្លួនឈានទៅបើកការវាយប្រហារ ភារវកម្ម ទ្រង់ទ្រាយធំ ប្រឆាំង ពិភពលោក ជាពិសេស ប្រឆាំង តំបន់អឹរ៉ុបផ្ទាល់តែម្តង ។
លោក Rob Wainwright ប្រធានភ្នាក់ងារប៉ូលីសតំបន់អឹរ៉ុប Europol គូសបញ្ជាក់ ដល់សន្និសិទសារ ព័ត៌មានឲ្យដឹងថា ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS កំពុងតែ ពង្រឹង សមត្ថភាពវាយប្រហារថ្មី ឈានទៅវាយប្រហារភារវកម្ម ទ្រង់ទ្រាយធំមិនធ្លាប់មាន ប្រឆាំង ពិភពលោក ក្នុងនោះ ផ្តោតជាសំ ខាន់ការវាយប្រហារភារវកម្ម ប្រឆាំង តំបន់អឹរ៉ុបផ្ទាល់តែម្តង។ លោក បន្តឲ្យដឹងថា ISIS គឺមានឆន្ទៈ ក៏ដូចជា មានសមត្ថភាពក្នុងការវាយ ប្រហារ ភារវ កម្ម ប្រឆាំង តំបន់អឹរ៉ុប ជាពិសេស វាយប្រហារ ប្រឆាំងរដ្ឋាភិបាល ប្រទេសណាមួយតំបន់អឹរ៉ុប ដែលធ្វើការការពារ កុំអោយមានការវាយប្រហារនេះ កើតឡើងផ្ទាល់តែម្តង ។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅនេះ ISISបានចេញមុខអះអាងថាខ្លួនជាអ្នកបើកការវាយប្រហារ ភារវកម្ម យប់ថ្ងៃសុក្រ ទី ១៣ វិច្ឆិកា ឆ្នាំ ២០១៥ កណ្តាល ទីក្រុង ប៉ារីស ប្រទេស បារាំង ដែលបាន សម្លាប់មនុស្សសរុប ១៣០ នាក់ ។ មិនត្រឹមតែប៉ុណ្ណោះ រយៈ ពេល ៤៨ម៉ោង ចុងក្រោយនេះ ISIS បានចេញផ្សាយវីដេអូ បង្ហាញច្បាស់ជាក់ស្តែង ថាក្រុមសកម្មប្រយុទ្ធ របស់ខ្លួន ចំនួន ៩រូបបានចូល ដៃវាយប្រហារនៅប៉ារីស ខណៈគម្រាម វាយប្រហារបន្ថែមទៀត ទៅ ដល់បណ្តាប្រទេសទាំងឡាយ ណាដែលបានចូលដៃវាយប្រហារទ័ពអាកាសដឹកមុខដោយសហរដ្ឋអាមេរិក ក្នុងនោះ រួមមានដូចជា ចក្រភពអង់គ្លេសជាដើម ។ គួររំឮកថា ប្រតិបត្តិការវាយប្រហារផ្លូវអាកាសប្រឆាំងISISដឹកមុខដោយ សហរដ្ឋអាមេរិកនោះ បានចាប់ផ្តើមវាយប្រហារ នៅ ក្នុង ប្រទេសអ៊ីរ៉ាក់ អំឡុងខែ សីហា ឆ្នាំ ២០១៤ និង នៅក្នុងប្រទេស ស៊ីរី ចាប់តាំងពីខែ កញ្ញា ឆ្នាំ ២០១៥ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ យ៉ាហ៊ូ