ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ ជនរងគ្រោះ ២ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ១២នាក់ផ្សេង ៗទៀត បានរងរបួស ធ្ងន់ និង ស្រាល ក្រោយពីមានករណី ចាក់សម្លាប់មនុស្ស រង្គាល នៅ តាម ទីសាធារ ណដោយប្រើកាំបិត នៅឯ ក្រុង Yanji នាខេត្ត Jilin ប្រទេសចិន កាលពីរសៀល ថ្ងៃអាទិត្យ កន្លងទៅនេះ
ប្រភពសារព័ត៌មានបរទេស ក្រោយពីបានដកស្រង់ ការគូសបញ្ជាក់ ពីមន្រ្តីប៉ូលីស ប្រចាំ តំបន់ កើតហេតុ បញ្ជាក់អោយដឹងថា គ្រោះថ្នាក់ វាយប្រហារខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង២០នាទីរសៀល នៅឯផ្សារទំនើប Jinhuacheng ។ ភ្លាមៗនោះ ក៏មានបទអន្តរាគមន៍ ពីសំណាក់ មន្រ្តី ប៉ូលីសប្រ ចាំកន្លែងកើតហេតុ ដោយបានចុះចាប់ ជនដៃដល់ វ័យ ២៥ ឆ្នាំ មានឈ្មោះ Cui Zhenyu ។
យ៉ាងណាមិញ បើតាមការគូសបញ្ជាក់អោយដឹង ពីសំណាក់ ក្រុមគ្រួសារ ជនដៃដល់ អោយដឹងថា បុរស ជាជនជាប់ចោទ ទទួលរងនូវ ការបាក់ទឹកចិត្តជាខ្លាំង កាលពីពេលកន្លងមក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន