CamNews

យល់ដឹង 

មិនចេះខ្មាស ថើបគ្នា១០នាទីនៅលើ រថយន្ដ

យុវវ័យមួយចំនួន ក្នុងសម័យថ្មីនេះ មិនថាប្រទេសណាដូចប្រទេសណានោះទេ ពួកគេថើបគ្នា
នៅទីសាធារណៈដោយមិនខ្មាសអ្នកណាទាំងអស់ សូម្បីតែពួកគេកំពុងស្លៀកពាក់ជាសិស្ស
ក៏ដោយ។

ថ្មីៗនេះ អ្នកលេងអ៊ីនធើរណែតចិន បានចែករំលែកវីដេអូខ្លីមួយ បង្ហាញពីសិស្សសាលាមធ្យម
សិក្សាពីរនាក់ ថើបគ្នាក្នុងរយៈពេលយ៉ាងយូរ ខណៈដែលពួកគេកំពុងឈរនៅក្នុងរថយន្ដដឹកភ្ញៀវ។
មនុស្សម្នាក់ដែលបានរួមដំណើរនៅលើរថយន្ដនោះបានថតយកសកម្មភាពថើបគ្នានេះ ហើយគេ
បានដឹងថា គូស្នេហ៍មួយគូនេះគឺជាសិស្ស រៀននៅសាលាមួយ នៅក្រុង Yinchuan នៃខេត្ត
Ningxia Hui
។
នៅក្នុងរយៈពេល ១០នាទី គូស្នេហាដែលស្លៀកពាក់ជាសិស្សនេះ បានឱបថើបគ្នាយ៉ាងយកចិត្ត
ទុកដាក់ ដោយមិនអើពើដល់មនុស្សដែលនៅជុំវិញពួកគេ។ រហូតដល់អ្នកដំណើរបានចាប់ផ្ដើម
ចុះពីរថយន្ដ ទើបពួកគេនាំគ្នាទៅអង្គុយនៅកន្លែងកៅអីទំនេរ និងធ្វើសកម្មភាពស្ទាបអង្អែល និង
ថើបគ្នាបន្ដទៅទៀត។
អ្នកលេងអ៊ីនធើរណែតបានរិះគន់ថា យុវវ័យភាគច្រើននៅក្នុងសម័យបច្ចុប្បន្ន ហាក់ដូចជាមិនចង់
លាក់បាំងសកម្មភាពស្នេហារបស់ពួកគេនោះទេ ពួកគេមិនមានការខ្មាសអៀនអ្វីទាំងអស់។ មនុស្ស
មួយចំនួននិយាយថា នេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ប្រសិនមិនមានការគ្រប់គ្រង និងអប់រំ
អោយបានល្អនោះទេ សកម្មភាពបន្ទាប់នឹងជាប្រការអាក្រក់បំផុត។ល។
ចំពោះអ្នកវិញ តើអ្នកគិតថា នេះគឺជាសកម្មភាពគួរអោយអាមាស និងប៉ះពាល់ដល់សិស្សដទៃដែរ
ឬទេ?
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: chinese ,  student ,  kiss