CamNews

ព័ត៌មានអន្តរជាតិ 

នាយករដ្ឋមន្រ្តីថៃ សុំទោសទៅលើពាក្យ Comment "ស្លៀកប៊ីគីនី មិនស៊ីចស៊ី អាចនឹងរងការវាយប្រហារ"

ព័ត៌មានអន្តរជាតិ ៖ នាយករដ្ឋមន្រ្តី ប្រទេសថៃ លោក Prayuth Chan-ocha បានធ្វើការសុំអភ័យទោស ទៅលើការលើកឡើង ដែលថា រាល់អ្នកទេសចរទាំងអស់ដែលស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ស៊ិចស៊ី មើលទៅគួរជាទីទាក់ទាញ ពួកគេមិនស្ថិតនៅក្រោមការគម្រាមគំហែង ឬក៏   វាយ ប្រហារនោះទេ ល្គិក ណា គេមិនស៊ិចស៊ី បើទោះបីជាខំប្រឹង ស្លៀកឈុតប៊ីគីនី ក៏ដោយចុះ ។


ប្រភពសារព័ត៌មាន ពីទំព័រ ប៊ីប៊ីស៊ីអោយដឹងថា ការលើកឡើង នូវមតិយោបល់មួយនេះ  លោកប្រាយុទ្ធ បានគូសបញ្ជាក់អោយដឹង ក្រោយពីមានករណីឃាត់កម្ម សម្លាប់អ្នកទេសចរជាជាតិអង់គ្លេសពីររូបនៅ ឯរមណីយដ្ឋានកោះដ៏ពេញនិយម កោះ Koh Tao ។ លោក ប្រាយុទ្ធ  ត្រូវបានគេដកស្រង់  សម្តីខណៈ លោកមានការគូសបញ្ជាក់ ទៅកាន់មន្រ្តីផ្លូវការ អោយដឹងថា ៖ "តើពួកគេ អាចនឹង  មានសុខសុវត្ថិភាព ដែរឬទេ ...លុះត្រាតែពួកគេ ស្ថិតនៅក្នុងឈុតប៊ីគីនីហើយ នៅតែមិនស៊ិចស៊ីទៀត " ។


ការលើកឡើងយ៉ាងដូច្នេះ​បាននាំអោយមានការផ្ទុះឡើងនូវកំហឹង ខណៈ ស្ថានទូត  អង់គ្លេសប្រចាំនៅ ក្នុងប្រទេសថៃ បានធ្វើការទាក់ទង មន្រ្តី ដើម្បីអោយមានការស្រាយបំភ្លឺ  ខ្ញុំបាទ សុំធ្វើការអភ័យទោស សម្រាប់ការធ្វើអោយអ្នករាល់គ្នា ឈឺចាប់ លោក Prayuth បានលើកឡើងនៅក្នុងសន្និសិទសារព័ត៌មាន មួយកាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ ។

 

                                                  លោក Prayuth Chan-ocha

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ប៉ូលីសថៃ ក៏  កំពុងតែធ្វើការ   យ៉ាង សស្រាក់សស្រាំ ក្នុងការ ស្វែងរកជនដៃដល់ សម្លាប់ភ្ញៀវទេសចរ ជនជាតិអង់គ្លេស ទាំងពីររូបនេះ ខណៈ DNA ដែលបានប្រទះ ឃើញនៅកន្លែងកើតហេតុ មិនជាប់ទាក់ទិន នឹងជនសង្ស័យណាមួយនោះទេ ។

ជនរងគ្រោះ ជាភ្ញៀវទេសចរ អង់គ្លេសពីររូបនោះ មានឈ្មោះថា  Hannah  Witheridge វ័យ ២៣ ឆ្នាំនិង លោក David Miller វ័យ ២៤ ឆ្នាំ ទាំងពីរនាក់ ត្រូវបានប្រទះ    ឃើញ  ដេក ស្លាប់នៅលើកោះ Koh Tao កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ដោយនៅក្នុងនោះ ប៉ូលីស ថៃ ក៏កំពុងតែ ធ្វើកា រ   តាម ដាន  ស៊ើបអង្កេត យ៉ាងម៉ត់ចត់ ដើម្បីធានាអោយបានថា ចាប់ជនសង្ស័យ ដែលបានសម្លាប់  យក មកផ្តន្តាទោស អោយ ទាន់តែបាន ខណៈនឹងមានការកំណត់អោយច្បាស់ ថាតើ មូលហេតុអ្វីដែល  ជន បរទេស ទាំងពីរនាក់ នេះស្លាប់បាត់បង់ជីវិត ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Bangkok Thia Thailand Asia Asean