ថ្ងៃទី ៥ កុម្ភះ គឺជាថ្ងៃខួប កំណើតរបស់ តារាបាល់ទាត់ ល្បីជាច្រើន ហើយក្នុងនោះ ក៏មាន Ronaldo ផងដែរ ។ កាលពីចុង សប្តាហ៍មុន Ronaldo បានទទួល កាតក្រហម មួយក្នុងពេល ប្រកួតជាមួយ ក្រុម Atletic Bilbao ។
នៅក្នុងពេល ប៉ះទង្គិចជាមួយ កីឡាកររបស់ Bilbao នោះ Ronaldo ត្រូវបាន សមាជិកក្រុម ផ្សេងៗ ទៀតរត់ មកបុកហើយ Ronaldo ក៏ចាប់ផ្តើមក្តៅ ដោយសារតែ កីឡាករដែល ធ្វើដួលនោះ Ronaldo ប៉ះតែបន្តិច ប៉ុណ្ណោះ ។ Ronaldo ក៏ត្រូវបាន លោកអជ្ញារកណ្តាល អោយកាតក្រហម ភ្លាមតែម្តង ។ ដោយមិនអស់ ចិត្ត Ronaldo ក៏ដើរចេញទៅ ដោយក្រញឹងក្រញ៉ូវ ដែលធ្វើអោយ អជ្ញារកណ្តាលកត់ ត្រាហើយ ប្តឹងបន្ថែម ។ ជាធម្មតា កាតក្រហមពិន័យ មិនអោយលេង ១ ប្រកួតតែ Ronaldo ត្រូវបិទ មិនអោយលេង ៣ ប្រកួត ដោយការ ពិន័យ ២ ប្រកួតទៀត មកពីអត្តចរិត មិនល្អ ។
ដូចនេះ បានន័យថា Ronaldo នឹងត្រូវអវត្តមាន ៣ ប្រកួតខាងមុខ នៅក្នុង La Liga ដែលនឹងត្រូវជួប ជាមួយក្រុម Villarreal (H), Getafe (A) និង Elche (H) ។ ចំណែកការប្រកួត វគ្គពាក់ កណ្តាលផ្តាច់ ព្រ័ត្រនៅ Copa Del Rey មិនប៉ះពាល់ទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14,bleacher