CamNews

ជីវិត និងការងារ 

៣ ចំណុចសំខាន់ៗ ដែលបុរសគួរតែរៀនពីស្រ្ដី


យល់ដឹង៖ ជាការពិតណាស់ អ្វីៗភាគច្រើន គឺស្រ្ដីៗតែងតែរៀនសូត្រ និងយកតំរាប់តាម
បុរសៗ ដែលនោះគឺអាចអោយពួកគេទទួលបានជោគជ័យ។ សកម្មភាទាំងនោះមានដូច
ជា ការសិក្សា ការរកស៊ីមុខជំនួញ ឬក៏សកម្មភាពរស់នៅផ្សេងៗទៀត។ ប៉ុន្ដែជាក់ស្ដែង ចំ
នុចសំខាន់ និងល្អៗមួយចំនួនទៀតនោះ គឺបុរសគួរតែសិក្សា និងរៀនទទួលយកពីស្រ្ដីវិញ
ដែរ។


ចំនុចទាំងនោះរូមមាន៖

. ការស្លៀកពាក់ និងសម្រស់
ការសិក្សាមួយ ពីសាកលវិទ្យាល័យហាវ៉ៃ សហរដ្ឋអាមេរិក បានអោយដឹងថា ស្រ្ដីប្រមាណ
ជា ៩០ភាគរយ តែងតែចង់បានខ្លួនស្អាតបាត ដើម្បីទទូលបានការស្រឡាញ់ និងការចាប់
អារម្មណ៍ពីអ្នកដទៃ។ ដើម្បីទទូលបានការពេញចិត្ដ និងស្រឡាញ់ពីអ្នកដទៃនេះហើយ ទើប
ស្រ្ដីទាំងឡាយ តែងតែចំណាយពេលជាច្រើន ដើម្បីសំអិតសំអាងកាយ ផាត់មុខ​ធ្វើម៉ូតសក់
និងជាពិសេសនោះ​ គឺម៉ូតសម្លៀកបំពាក់តែម្ដង។ ដូចនេះ ក្នុងនាមយើងជាបុរសៗ គួរតែចេះ
ស្លៀកពាក់អោយបានស្អាតបាត កាត់សក់អោយបានខ្លីរៀបរយ ទើបអាចទទួលបានការស្រ
ឡាញ់ពីនារីៗជាច្រើន​ ដែលនៅជុំវិញខ្លួនយើង។

. ការធ្វើម្ហូប

ជាការពិតណាស់ ការរស់នៅគ្រប់ស្រទាប់វណៈនៃមនុស្ស ភាគច្រើនគឺស្រ្ដីជាអ្នកដាំស្លរ។
ទង្វើរនេះ បានធ្វើអោយបុរសមួយចំនួនធំ ក្លាយជាមនុស្សដែលមិនចេះចំអិនម្ហូបខ្លួនឯង។
ដូចនេះ បើសិនយើងជាមនុស្សប្រុស ចេះចំអិនម្ហូបខ្លួនឯង នោះវាគឺជាសិល្បៈមួយដ៏ល្អដែល
យើងមិនបាច់ចំណាយពេលថវិការច្រើន សម្រាប់បរិភោគអាហារខាងក្រៅ នៅពេលដែល
ស្រ្ដីមេផ្ទះមិននៅ។ ស្រ្ដីជាមនុស្សដែលចេះធ្វើម្ហូបច្រើនមុខ ដូច្នេះយើងជាបុរសគួរតែឆ្លៀត
ពេលខ្លះ ដើម្បីលួចមើលរបៀបធ្វើម្ហូបពីម្ដាយ ឬភរិយារបស់យើង។ ក្នុងន័យនេះ អ្នកអាច
ជួយហាន់បន្លែ បុកគ្រឿង ឬធ្វើអ្វីៗផ្សែងទៀត នៅពេលដែលពួកគាត់ធ្វើម្ហូប។

. ការសិក្សា និងបញ្ចេញមតិ
ជាក់ស្ដែង ស្រ្ដីតែងតែមានអកប្បកិរិយាស្ងៀមស្ងាត់ យកចិត្តទុកដាក់លើការសិក្សា ពោល
គឺ ពួកគេតែងតែអង្គុយកត់ត្រាពីលោកគ្រូ អ្នកគ្រូដោយប្រុងប្រយ័ត្ន ព្រមទាំងហ៊ានសួរ និង
ឆ្លើយនូវសំនួរណាដែលមិនយល់ ឬមានចំងល់។ ការសិក្សាស្រាវជា្រវមួយ នៃចក្រភពអង់
គ្លេសបានបង្ហាញថា ស្រី្ដភាគច្រើនពេលបច្ចុប្បន្ននេះ គឺតែងតែហ៊ាន និយាយតវ៉ា និងបញ្ចេញ
មតិនៅចំពោះមុខសាធារណៈជាងបុរស ដែលរួមមានការចេញមតិចំពោះ Gender សិទ្ធសេរី
ភាព ក្នុងកិច្ចការងារ សុខភាពផ្លូវភេទ ស្នេហា និងបញ្ហានយោបាយជាដើម។ កតា្ដទាំងអស់
នេះហើយ ដែលបុរសយើងម្នាក់ៗគួរតែយកតំរាប់ និងសិក្សាពីស្រ្ដី។


ដោយ៖ នារី
ប្រភព៖ research


Tags: lifestye knowdemet men lean from girl