ថ្មីៗនេះបានលេចលឺនូវរឿងអាស្រូវទាក់ទងនិងក្រុមហ៊ុនហ្វេសប៊ុក ដែលធ្វើឲ្យរបូតទិន្ន័យរបស់អ្នកប្រើប្រាស់ ទៅក្នុងដៃរបស់ក្រុមហ៊ុនឯកជនមួយ ដែលមានឈ្មោះថា Cambridge Analytica ។ កាលពីថ្ងៃពុធ ទី២១ កន្លងទៅនេះ លោក Mark Zuckerberg ដែលជាអ្នកបង្កើតហ្វេសប៊ុក បានចេញមុខសូមទោសជាផ្លូវការ ចំពោះការធ្វេសប្រហេសរបស់ខ្លួន ទៅកាន់អ្នកប្រើប្រាស់ ។
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
ទទ្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនឯកជនមួយ ដែលមានឈ្មោះថា Cambridge Analytica ត្រូវបានគេសង្ស័យថា ខ្លួនបានយកទិន្ន័យទៅលក់ឲ្យក្រុមការងារឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិច លោក Donald Trump ដើម្បីធ្វើការវិភាគ និងបង្កភាពងាយស្រួលអូសទាញអ្នកបោះឆ្នោត ។
ក្នុងនោះផងដែរ ក្រុមហ៊ុនឯកជន Cambridge Analytica បានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា Thisisyourdigitallife ដោយជួល Service បង្ហោះនៅលើហ្វេសប៊ុកតាមរយៈអ្នកប្រើប្រាស់ ។
ប្រភពដដែលបានបន្ថែមថា លោក Alexander Nix ដែលជាអគ្គនាយកក្រុមហ៊ុន Cambridge Analytica បានថ្លែងថា ក្រុមហ៊ុនខ្លួនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំជោគជ័យទៅឲ្យ លោក Donald Trump ដើម្បីក្លាយជាប្រធានាធិបតីអាមេរិក ។ សម្តីនេះត្រូវបានគេលួចថតបាន ក្នុងវីដេអូមួយ ដែលបានផ្សាយតាមទូរទស្សន៍ Channel 4 កាលពីថ្ងៃអង្គារកន្លងទៅនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ deadline