ទីក្រុងវ៉ាស៊ិនតោន៖ យោងរបាយការណ៍អ្នកវិទ្យាសាស្រ្តអាមេរិក បានឱ្យដឹងថា អ្នកជំនាញ
ផ្នែករោគកញ្ជ្រិលបានបង្ហាញពីជោគជ័យជាលើកដំបូងនៃការព្យាបាលជំងឺមហារីករបស់ស្រ្តី
ម្នាក់ ឱ្យមានសភាពធូរស្បើយ។
នេះគឺជាវិធីព្យាបាលដ៏មានប្រសិទ្ធិភាពមួយ ដែលទទួលបាននូវលទ្ធផលយ៉ាងល្អ រយៈពេល
វែងនៃការព្យាបាល និងកាត់បន្ថយជំងឺមហារីកធ្ងន់ធ្ងរ ឱ្យមានអាការធូរស្បើយប្រសើរឡើង
ជាងមុន។
អ្នកជំងឺស្រ្តី អាយុ ៤៩ឆ្នាំ ម្នាក់ ត្រូវធ្វើការវិភាគជាមួយនឹងប្រភេទជំងឺខួរឆ្អឹង ដែលគេហៅ
ឈ្មោះថា "multiple myeloma" នាងមានជំងឺដុំសាច់ដុះនៅលើថ្ងាស និង ជំងឺមហារីករបស់
នាង បានរីករាលដាលតាមរយៈខួរឆ្អឹងរបស់នាង។
នាងត្រូវបាន គេចាក់ថ្នាំវ៉ាក់សំុាងព្យាបាលរោគកញ្ជ្រិលតាមសរសៃឈាម ដែលគេហៅថា
"MV-NIS" ដើម្បីសម្លាប់កោសិកា myeloma plasma។
ថ្នាំវ៉ាក់សំុំាងព្យាបាលជំងឺកញ្ជ្រិលមធម្មតាមានផ្ទុកកម្រិតជាតិថ្នាក់ត្រឹមតែ ១០,០០០ នៃវ៉ាក់
សុំាងជំងឺកញ្ជ្រិលតែប៉ុណ្ណោះ។ ប៉ុន្តែ ថ្នាំវ៉ាក់សំុាងដែលអាចព្យាបាលជំងឺមហារីកឱ្យបានធូរ
ស្រាលក្នុងការស្រាវជ្រាវនេះ មានកម្រិតខ្ពស់ដល់ទៅ ១០០កោដិ នៃថ្នាំវ៉ាក់ជំងឺកញ្ជ្រិល។
ការព្យាបាលវិធីនេះ គឺធ្វើឱ្យស្រ្តីដែលមានជំងឺមហារីកទទួលបានលទ្ធផលនិងភាពធូរស្បើយ
គួរឱ្យកត់សម្គាល់។
អ្នកជំងឺទី២ ដែលមានជំងឺប្រភេទដូចគ្នា ក្នុងការស្រាវជ្រាវនេះ គឺមិនទទួលបានលទ្ធផលល្អ
នោះទេ ដោយសារតែនាងមានសាច់ដុះដ៏ធំនៅលើជើង និងការព្យាបាល គឺមិនមានប្រសិទ្ធិ
ភាពដូចអ្នកជំងឺទី១ នោះទេ។
ទោះជាយ៉ាងណាក៏ដោយ យោងតាមការស្រាវជ្រាវដោយប្រើថ្នាំវ៉ាក់សំាុំងជំងឺកញ្ជ្រិលកម្រិត
ខ្ពស់ ពិតជាអាចវាយប្រហារកំចាត់សាច់ដុះ ដែលកំពុងលូតលាស់ធំ នៅក្នុងខ្លួនរបស់អ្នកជំងឺ
បានពិតបា្រកដមែន។
នេះគឺជាជោគជ័យ និងជាលទ្ធផលគួរឱ្យកត់សម្គាល់មួយ នៃការស្រាវជ្រាវនៃការព្យាបាល
ជំងឺមហារីកដោយប្រើប្រាស់ថ្នាំវ៉ាក់សុំាងជំងឺកញ្ជ្រិល៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖