CamNews

ព័ត៌មានអន្តរជាតិ 

ប្រជាជន​កូរ៉េ​ខាង​ត្បូងមួយ​ចំនួន​ សម្រេច​ចិត្ត​ចូល​ទៅ​ក្នុង​គុក ដើម្បី...

ប្រជាជន​កូរ៉េ​ខាង​ត្បូង សុទ្ធ​សឹ​ង​តែ​អ្នក​ញៀន​នឹង​ការងារ។​ ជា​ធម្មតា​ ពួក​គេ​ធ្វើ​ការ​ច្រើន​ជាង ២០០០ ម៉ោង ក្នុង​មួយ​ឆ្នាំ ហើយ​ពួក​គេ​តែ​ង​តែ​គិត​ដល់ វប្បធម៌ និង​ការ​រំពឹង​ទុក​របស់​សង្គម​យ៉ាង​ខ្លាំង ទើប​ភាគ​ច្រើន​ពួក​គេ​មាន​ជំងឺ​ស្រ្តេស។​ 

ដូច្នេះ​ដើម្បី​ចាក​ចេញ​ពី​សម្ពាធ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ ប្រជាជន​កូរ៉េ​មួយ​ចំនួន បានស័្មគ្រ​ចិត្ត​បង់​ប្រាក់​ចូល​ទៅ​នៅ​ក្នុងគុក។

មជ្ឍមណ្ឌល​សម្រាក​ “The Prison Inside Me”​ នៅ​ក្នុង​ Hongcheon គឺ​ជា​កន្លែង​លំហែ​កាយ​ដ៏​ពេញ​និយម​បំផុត​។ 


អ្ន​ក​ចូល​​ទៅ​ទី​នោះ ត្រូវ​ពាក់​សម្លៀក​បំពាក់​ឈុត​ពណ៌​ខៀវ​  ដេក​នៅ​លើ​​ឥដ្ឋ​ក្នុង​គុក​ដ៏​តូច និង​ញ៉ាំ​បាយ​ បបរ ដែល​បញ្ជូន​តាម​ច្រក​ទា្វរ។

ពួក​គេ​ក៏​ឈប់​ប្រើ​ ទូរស័ព្ទ​ដៃ និងឈប់​​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ នៅ​ពេល​ដែល​ពួក​ចូល​ទៅទី​នោះ។​ ហើយ​ពួក​គេ​ត្រូវ​បាន​បញ្ជូល​ទៅកន្លែង​ឃុំ​ឃាំងតែ​ម្នាក់​ឯង​ រហូត​ដល់ ២៤ ម៉ោង ហើយ​ចូល​រួម​ក្នុង​កម្ម​វិធី​សមាធិ​បែប​ព្រះ​ពុទ្ធ​សាសនា។

អ្នក​នៅ​ទី​នោះបាន​និយាយ​ថា បទពិសោធន៍​នេះ​បាន​​ធ្វើ​ឲ្យ​ពួក​គេ​មាន​សេរី​ភាព​ជាង​មុន និង​ជួយ​ឲ្យ​ពួក​គេ​យល់ឃើញ​ថា អ្វី​ដែល​មាន​សារសំខាន់​ក្នុង​ជីវិត ៕





ប្រែសម្រួល ៖ ច័ន្ទ

ប្រភព៖ Koreaboo


Tags: International news