លោក Pedro Martin Ureta ជាកសិករម្នាក់នៅ ប្រទេសអាហ្សង់ទីន បានបង្ហាញពីស្នេហ៍
ស្មោះជូនភរិយារបស់គាត់មានឈ្មោះ Graciela ដោយសង់កសិដ្ឋានជារាងហ្គីតា។
នេះគឺជាក្តីស្រមៃចង់បានរបស់ភរិយាគាត់ មុនពេលដែលនាងស្លាប់នៅអាយុ ២៥ឆ្នាំ។
លោក Pedro បានដាំដើមឈើជាច្រើននៅលើកសិដ្ឋានប្រឌិតចេញជារាងហ្គីតានេះ។
នៅពេលដែលរូបរាងហ្គីតាលេចចេញហើយនោះ គាត់ក៏ធ្វើបន្តដាំឈើធ្វើជារូបរាងផ្កាយ
នៅចំកណ្តាលហ្គីតា ដោយរចនាវាយ៉ាងស្រស់ស្អាត។
នេះហើយគឺជាសេចក្តីស្នេហ៍ស្មោះដែលអាចធ្វើឲ្យមនុស្សយើងអាចពុះពារធ្វើអ្វីៗបានគ្រប់
បែបយ៉ាង៕
ដោយ៖ មិនា
ប្រភព៖ greendiary