CamNews

ព័ត៌មានអន្តរជាតិ 

Barack Obama រឹតបណ្តឹង សម្បទាយោធា ផ្គត់ផ្គង់ដល់ មន្រ្តីប៉ូលីស ក្រោយមានការសម្លាប់មនុស្ស តាមតែចិត្តចង់

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បាន  ធ្វើការ ហាមឃាត់ទៅរដ្ឋាភិ បាលរបស់ខ្លួន សម្រាប់ការផ្គត់ផ្គង់ ក៏ដូចជា ផ្តល់សម្បទា យោធាមួយចំនួន  ទៅដល់កងកម្លាំងមន្រ្តី ប៉ូលីស ។


គួររំឮកថា សេចក្តីប្រកាសមួយនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីផ្ទុះការិះគន់ អោយ  ដឹងថា មន្រ្តីប៉ូលីស ចេញបទអន្តរាគមន៍ជាមួយនឹងកណ្តាប់ដែក របស់ខ្លួនធ្ងន់ធ្ងរ ពេក ដោយប្រើ  បណ្តាសព្វាវុធ ដ៏មាន សក្កានុពល ឆ្លើយតបទៅនឹងបញ្ហាប្រឈមកន្លងមក នៅក្នុង   ទី ក្រុង Ferguson រដ្ឋ Missouri រហូត ញ៉ាំងអោយផ្ទុះឡើងនូវ កូដកម្មហឹង្សា កាលពីរដូវក្តៅកន្លងទៅនេះ ។ ប្រការនេះ មានន័យថា បណ្តា សម្យទាយោធា ដែលជាសព្វាវុធ ធ្លាប់តែមានសក្កានុពល រួមមានដូចជា  រថពាសដែក ឯកសណ្ឋាន ប៉ារ៉ា ក៏ដូចជា គ្រាប់បែកបំផ្ទុះជាដើមនោះ នឹងលែងមានវត្តមាន ដល់ការផ្គត់ផ្គង់ទៀតហើយ ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ភាពតានតឹង បង្កើតជាចលាចល រវាងក្រុមមន្រ្តីប៉ូលីស និង ក្រុមសហគមន៍ជនជាតិស្បែកខ្មៅ អាមេរិក-អាហ្រ្វិក កំពុងតែមានបញ្ហាប្រឈមជាខ្លាំងក្រោយពីមាន ការផ្ទុះអាវុធ​ ជាសេរ៊ី វាយប្រហារទៅលើ បណ្តាជនជាតិស្បែកខ្មៅ ពី   សំណាក់  មន្រ្តីប៉ូលីសមានការ កើនឡើង ខណៈនាំអោយផ្ទុះបាតុកម្ម ទូទាំងសហរដ្ឋអាមេរិក   ។ គួររំឮកថា បាតុកម្ម ហឹង្សានៅក្នុង ទីក្រុង Ferguson និងទីក្រុង Baltimore បានផ្ទុះឡើង រហូត មានអំពើហឹង្សា ដូចជា ការលួចប្លន់ និង លួចដុតជាដើម ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States Michelle Obama