(បាដាដ)៖ មន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ាក់ បានបញ្ជាក់ឲ្យដឹងថា យ៉ាងហោចណាស់មានទារកទើបនឹងកើតចំនួន ១១នាក់ បានស្លាប់ នៅក្នុងករណីភ្លើងឆេះមន្ទីរពេទ្យមួយកន្លែងនៅក្នុងទីក្រុងបាដាដ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែសីហា។
លោក As-Sumariya អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ភ្លើងបានឆាបឆេះនៅផ្នែកមួយនៃអគារគាំពារមាតា និងទារក នៃមន្ទីរពេទ្យ Al Yarmouk ក្នុងទីក្រុងបាដាដ បណ្ដាលឲ្យទារក ១១នាក់ បានថបដង្ហើបស្លាប់ ដោយសារផ្សែងភ្លើង។
ករណីអគ្គីភ័យនេះផងដែរ ត្រូវបានអ្នកនាំពាក្យខាងលើបានបញ្ជាក់ថា បណ្ដាលមកពីទុស្សេខ្សែភ្លើង ហើយក្រុមជំនាញកំពុងតែធ្វើការស៊ើបអង្កេត៕