ព័ត៌មានកីឡា ៖ យោងតាមគេហទំព័រមួយ បានបង្ហាញឲ្យដឹងថា ប៉ាក់ គីអៅ កំពុងតែមានចំណូលចិត្ដចង់វ៉ៃ មែនទែនហើយ ខណៈដែលការប្រកួតកាន់តែខិតជិតចូលមកដល់ ។ ហើយគាត់កាន់តែមានការជឿជាក់ ថា គាត់ពិតជាអាច មើលឃើញពីភាពភ័យខ្លាចរបស់ដៃគូរសត្រូវរបស់គាត់ តាមការបង្ហាញឲ្យដឹង លើកែវភ្នែករបស់គេ។ យ៉ាងណាមិញផងដែរ ដូចជា Floyd កាលពីជួបគ្នានៅថ្ងៃសន្និសិទ្ធការសែត ប្រកាសថ្ងៃប្រកួត គាត់អាចដឹងបានខ្លះពីភាពខ្សោយ របស់គេតាមរយៈសម្លឹងមើលភ្នែក ។
ទន្ទឹមនឹងការលើកឡើងនេះផងដែរ ប៉ាក់គីអៅ បាននិយាយថា គាត់មើលដឹងពីភាពភ័យខ្លាចរបស់ Floyd ហើយ តាមរយៈភ្នែករបស់គេ ភាពក្រៀវក្រោធ ព្រមទាំង អំណាចរបស់គេត្រូវធ្លាក់ចុះហួសដែនកម្រិត នេះជាឱកាសសម្រាប់ការជួបគ្នានៅពេលនោះ ហើយព្រះនិងមិនអនុញ្ញាត ឲ្យគេរត់គេចផុតពីកណ្ដាប់ដៃរបស់គាត់ឡើយ ។ ទឹកមុខភ័យខ្លាចបែបនេះ បានធ្វើឲ្យគាត់នឹកឃើញដល់ កីឡាករ បីរូបប្រកួតជាមួយគាត់ចុងក្រោយគឺកីឡាករ hris Algieri, Tim Bradley និង Brandon Rios ដែលអ្នកទាំង ៣ ធ្លាប់ដួលក្រោមកណ្ដាប់ដៃរបស់គាត់ទាំងអស់ ។
ប៉ាក់គឺអៅ មិនត្រឹមតែជាកីឡាករ ដែលមានកំលាំងដៃខ្លាំនោះទេ ថែមទាំងក៏ជាកីឡាករដែល មានភាពឆ្លាតវៃងាយ នឹងឆាប់យល់ពីលក្ខណៈរបស់ ដៃគូរប្រកួតទៀតផង ។ ហើយសម្រាប់ការប្រកួតជា មួយ Floyd នៅពេលខាងមុខនេះ កីឡាករបានអះអាងថា គាត់នឹងប្រណីដៃដល់រូបគេម្នាក់នោះឡើយ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ punchng