CamNews

កីឡាអន្តរជាតិ 

Bilbao – Real ៖ ដុតអោយអស់ភ្លើង

 Ronaldo បានទាត់បាល់penaltyខូចជាថ្មីម្តងទៀត ក្នុងការប្រកួតសំរេចសេចក្តីរបស់Real។

Real មានឱកាសយ៉ាងឆាប់រហ័សដោយរកបានគ្រាប់បាល់Penalty នៅនាទី១២ ប៉ុន្តែRonaldo
ធ្វើមិនបានសំរេច។ សំណាងល្អសំរាប់Ronlado ដោយក្រោយមកតែប៉ុន្មាននាទីHiguain និង Ozil
បានរកបានពីរគ្រាប់បន្តបន្ទាប់គ្នាជួយឲកីឡាករទាំងអស់មានអារម្មណ៏មូលក្នុងការប្រកួតឡើងវិញ។


ចូលដល់តង់ទី២ ក្រុមកីឡាករជាភ្ញៀវបានធ្វើការវាយសំរុកយ៉ាងហើយរកបានឱកាសគ្រោះថ្នាក់
ជាច្រើន។ Ronaldo បានបន្ថែមសំពាធលើគូប្រកួតបន្ថែមទៀតដោយរកបានគ្រាប់បាល់ទី៣ឲReal។
ជ័យជំនះនេះបានធ្វើឲReal ក្លាយជាម្ចាស់ជើងឯកLa Liga ក្រោយការរង់ចាំអស់រយះពេលជាច្រើន
ឆ្នាំដោយរក្សាបានគំលាត៧ពិន្ទុជាមួយBarca ក្នុងពេលការប្រកួតនៅសល់តែ២វង់ទៀតតែប៉ុណ្ណោះ៕

លទ្ធផល៖ Bilbao – Real (0-3)
គ្រាប់បាល់៖ Higuain 16’, Ozil 20’, Ronaldo 50’
កីឡាករប្រកួត៖
Bilbao:
 Iraizoz - Ekiza, Martinez, San Jose (Iraola, 46'),  Aurtenetxe - Perez, De Marcos -

Susaeta, Muniain, Gomez - Llorente.
Real Madrid: 
Casillas - Arbeloa, Pepe, Ramos, Coentrao - Khedira, Alonso – Callejon

(Marcelo, 87’), Ozil (Granero, 78’), Ronaldo – Higuain (Benzema, 77’).

ដោយ៖ nano
ប្រភព៖ 24h,zing



 

 

 

 



Tags: real liga football bilbao