ព្យុះភ្លៀងកាលពីរសៀលថ្ងៃទី ៧ ខែឧសភា ម្សិលមិញ ដែលបានអូសបន្លាយអស់រយះពេល
មួយម៉ោង គឺចាប់ពីម៉ោង ២ និង៣០នាទី រហូតដល់ម៉ោង ៣និង៣០នាទីរសៀល បានប្រែក្លាយ
កំណាត់ផ្លូវ Hoa Binh នៅក្នុង ភូមិ ៥ ខណ្ឌ ១១ ទីក្រុងហូជីមិញ ប្រទេសវៀតណាម ពីមុខសួន
ឧទ្យានកំសាន្ត ឌឹមសែន (Dam Sen) ទៅជាទឹកអូរមួយ។ ទឹកលិចដែលមានពណ៌ខ្មៅគួរឲ្យខ្ពើម
នោះ មានកំពស់ជាងកន្លះម៉ែត្រ ដែលបានធ្វើឲ្យម៉ូតូឡានជាច្រើនរលត់។
ចរន្តទឹកពណ៌ខ្មៅ ដ៏ស្អុយនេះ បានបន្តលិច រហូតដល់ម៉ោង ៦និង៣០នាទីល្ងាច ដែលពេលនោះ
សភាពទឹកលិចនៅច្រើនដដែល។ មនុស្សជាច្រើនដែលជិះមកដល់ចំនុចនេះ ត្រូវបត់យានយន្ត
រកផ្លូវផ្សេង ប៉ុន្តែសំរាប់អ្នកដែលនៅតែរុលជិះចូល គឺត្រូវ "សន្លប់ឈរ" តែម្តង ពោលគឺត្រូវរលត់
ម៉ាស៊ីន ហើយត្រូវធ្វើដំណើរកំសាន្តក្នុងទឹកពណ៌ខ្មៅ ស្អុយៗអស់មួយល្ងាច។
សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖
ដោយ៖ សិលា
ប្រភព៖ Zing