CamNews

ប្លែកៗ 

យីអើ ចោរនេះ! លួចយកកង់គេទៅ ទុកម៉ូតូខ្លួនឯង នៅកន្លែងកើតហេតុ

កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ម្សិលមិញនេះ ប៉ូលិសនៅទីក្រុង Hue ប្រទេសវៀតណាម បានឲ្យ
ដឹងថា ពួកគាត់បានចាប់បានជនសង្ស័យម្នាក់ឈ្មោះ Nguyen Van Loi  អាយុ ១៩ ឆ្នាំ រស់នៅ
ក្នុងទីក្រុង Hue ពីបទលួចទ្រព្យសម្បត្តិអ្នកដទៃ។

អ្វីដែលចង់និយាយនោះគឺ របៀបលួចរបស់ Loi គឺមានលក្ខណៈចម្លែកគួរសម។ ដោយសារតែ
លោភចង់បានកង់មួយគ្រឿង ដែលម្ចាស់បានចតចោល នៅមុខផ្ទះប្រជាពលរដ្ឋមួយ នៅទីក្រុង
Hue នោះ Loi សុខចិត្តទុកម៉ូតូរបស់ខ្លួនឯងចោល នៅកន្លែងកើតហេតុ។

បន្ទាប់ពីយកកង់ដែលគេលួចបាននោះ ទៅទុកដាក់កន្លែងត្រឹមត្រូវហើយ គេក៏ត្រលប់មកម្តុំ
កន្លែងកើតហេតុវិញ ដើម្បីមកយកម៉ូតូរបស់ខ្លួន ពេលនោះក៏ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួនតែ
ម្តង។ កាលពីមុន Loi ក៏ធ្លាប់ជាប់ចោទបទព្រហ្មទណ្ឌមួយ និងធ្លាប់ធ្វើជាចោរលួចទ្រព្យសម្បត្តិ
អ្នកដទៃ ២លើក ហើយរូបគេក៏ទើបតែចេញពីគុកតែប៉ុណ្ណោះ ពេលនេះក៏ត្រូវជាប់ចោទទៀត៕

(រូបតំណាង)

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- LG G Flex ស្មាតហ្វូនអេក្រង់កោង បង្ហាញសមត្ថភាពសំអាតស្នាមឆ្កូតដោយខ្លួនឯង (មានវីដេអូ)
- សង្ស័យបវរកញ្ញាចក្រវាល ឆ្នាំ២០១២ មានផ្ទៃពោះ ៦សប្តាហ៍ ជាមួយនឹង Nick Jonas

- លេចចេញកំហុស "Error" ជាច្រើន នៅក្នុង Version iOS 7.0.3 (មានវីដេអូ)

- ទិដ្ឋភាពភូមិភាគកណ្តាលប្រទេសហ្វីលីពីន មុន និងក្រោយព្យុះកំណាច ហាយ៉ាន់

- ត្រូវបានប្តីប្តឹងទារប្រាក់ រាប់ម៉ឺនដុល្លារ ដោយសារតែកែសម្ផស្ស និងកើតកូនមក មានរូបអាក្រក់

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: Steal bike put motorcycle unbelievable strange រឿងប្លែកៗ