CamNews

តារា 

សង្ស័យ បវរកញ្ញាចក្រវាល ឆ្នាំ២០១២ មានផ្ទៃពោះ ៦សប្តាហ៍ ជាមួយ Nick Jonas

កាលពីពេលថ្មីៗនេះ មានប្រភពព័ត៌មានមួយពីគេហទំព័រ Missosology បានបង្ហើបឲ្យដឹងថា
បវរកញ្ញា ចក្រវាល ឆ្នាំ២០១២ នាង Olivia Culpo បានមានផ្ទៃពោះជាមួយនឹងសមាជិកក្រុម
Jonas Brothers  គឺលោក Nick Jonas។ ក្នុងនោះ បវរកញ្ញាអាមេរិចម្នាក់នេះ បានពរពោះ
រយះពេល ៦សប្តាហ៍ហើយ។ នេះក៏ជាហេតុផលមួយ ដែលនាងបានយកកន្សែងរោមសត្វ
មកបិទបាំងបរិវេណពោះរបស់ខ្លួន ពេលឡើងសម្តែង ក្នុងឈុតប៊ីគីនី នៅរាត្រីវគ្គផ្តាច់ព្រ័ត្រ
Miss Universe 2013 កន្លងទៅថ្មីៗនេះ។

ក្រៅពីនេះ មុនពេលសម្តែង នាង Olivia Culpo ក៏មិនបានលាក់លៀម នូវសុភមង្គលដែលនាង
កំពុងមាន ដោយបានបង្ហោះនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។ នៅក្នុងរាត្រី វគ្គផ្តាច់ព្រ័ត្រ Miss
Universe 2013 នាងនឹងផ្ទេរម្កុដ ដល់បវរកញ្ញាថ្មី ហើយនិងរស់នៅ ក្នុងជិវិតថ្មីមួយ ជាមួយ Nick
ទន្ទឹមនឹងនោះ Olivia នៅថែមទាំងបានបង្ហោះនូវរូបភាព ដ៏មានសុភម្គល របស់អ្នកទាំងពីរថែម
ទៀតផង។

ជាក់ស្តែង វាពិតជាសំណាងណាស់​ សម្រាប់​ Olivia ព្រោះការសង្ស័យនាងមានផ្ទៃពោះនេះ ត្រូវ
បានចុះផ្សាយក្រោយពេល នាងបានផ្ទេរម្កុដបវរកញ្ញា ដ៏មានតម្លែមួយនេះ ដល់បវរកញ្ញាចក្រវាល
ឆ្នាំ ២០១៣ នាង Mariá Gabriela Isler រួចហើយ។ ព្រោះបើតាមច្បាប់ បវរកញ្ញាក្នុងពេលដែល
កំពុងគ្រងតំណែង នឹងត្រូវបានទម្លាក់ចេញពីតំណែងភ្លាម ពេលគេចាប់បានថា មានផ្ទៃពោះ ពិត
មែននោះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- លេចចេញកំហុស "Error" ជាច្រើន នៅក្នុង Version iOS 7.0.3 (មានវីដេអូ)
- ទិដ្ឋភាពភូមិភាគកណ្តាលប្រទេសហ្វីលីពីន មុន និងក្រោយព្យុះកំណាច ហាយ៉ាន់

- ត្រូវបានប្តីប្តឹងទារប្រាក់ រាប់ម៉ឺនដុល្លារ ដោយសារតែកែសម្ផស្ស និងកើតកូនមក មានរូបអាក្រក់

- iPad Air បានឆេះផ្ទុះ នៅក្នុងហាង Showroom មួយកន្លែងរបស់ Vodafone នៅអូស្រ្តាលី

- Justin Bieber ត្រូវបានគេដេញចេញ ពីសណ្ឋាគារ នៅអាហ្សង់ទីន

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: suspicious Miss Universe 2012 pregnant Nick Jonas Olivia Culpo entertainment super stars