CamNews

ព័ត៌មានបច្ចេកវិទ្យា 

លេចចេញនូវកំហុស (Error) ជាច្រើន នៅក្នុង Version iOS 7.0.3 (មានវីដេអូ)

បើតាមប្រភពពី PhoneArena បានឲ្យដឹងថា មានវីដេអូឃ្លីបមួយចំនួន ដែលត្រូវបានគេបង្ហោះ
នៅលើ YouTube ដើម្បីបង្ហាញបញ្ជាក់ពីបញ្ហាមួយចំនួន ដែលបានជួបប្រទះជាមួយ Version
iOS 7.0.3 ក្នុងនោះរួមមាន កំហុស "Error" Wallpaper Bug របស់ lockscreen, Error ដោយប្តូរ
Wallpaper ដោយខ្លួនឯង, Error App Music មិនបង្វែរទៅទិសដេក នៅលើអេក្រង់, មិនអាច
Upload និងមើលវីដេអូ YouTube នៅលើអេក្រង់ និងមានបញ្ហាជាមួយនឹង Multitasking ។

អ្នកប្រើប្រាស់ជាច្រើននាក់ ដែលប្រើ iPhone និង iPad ក៏បានមានការរអ៊ូរទាំ ពីភាពស្ថិតស្ថេរ
និងបណ្តាកំហុស Error មួយចំនួនទៀត ក្នុងពេលដំណើរការរបស់ iOS 7.0.3 ដូចជាបណ្តា
បញ្ហាមួយចំនួន ជាមួយនឹង icon Alerts និង ខ្វះ icon នៅក្នុងអេក្រង់ Menu ជាដើម។ ដូច្នេះ
យើងអាចប៉ាន់ស្មានបានថា Apple កំពុងរៀបចំ នឹងបញ្ចេញនូវ Version iOS 7.0.4 ថ្មីមួយ
ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជួសជុលបណ្តាកំហុសខាងលើនេះ មិនខាន។៕

កំហុស "Error" Wallpaper Bug របស់ lockscreen

Error ដោយប្តូរ Wallpaper ដោយខ្លួនឯង

Error ដោយប្តូរ Wallpaper ដោយខ្លួនឯង

Error App Music មិនបង្វែរទៅទិសដេក នៅលើអេក្រង់

កំហុស Error មិនអាច Upload និងមើលវីដេអូ YouTube នៅលើអេក្រង់

មានបញ្ហាជាមួយនឹង Multitasking

មានបញ្ហាជាមួយ Safari Youtube Videos

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- ទិដ្ឋភាពភូមិភាគកណ្តាលប្រទេសហ្វីលីពីន មុន និងក្រោយព្យុះកំណាច ហាយ៉ាន់
- ត្រូវបានប្តីប្តឹងទារប្រាក់ រាប់ម៉ឺនដុល្លារ ដោយសារតែកែសម្ផស្ស និងកើតកូនមក មានរូបអាក្រក់

- iPad Air បានឆេះផ្ទុះ នៅក្នុងហាង Showroom មួយកន្លែងរបស់ Vodafone នៅអូស្រ្តាលី

- Justin Bieber ត្រូវបានគេដេញចេញ ពីសណ្ឋាគារ នៅអាហ្សង់ទីន
- កាមេរ៉ាសុវត្ថិភាពជាង ៦០គ្រឿង ត្រូវបានបំពាក់នៅលើបង្គោលភ្លើងចរាចរណ៍មួយ

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview


Tags: a series of errors iOS 7.0.3 apple iPhone hightech