CamNews

យល់ដឹង 

អត្ថប្រយោជន៍សុខភាពសំខាន់ៗ នៃទឹកឃ្មុំធម្មជាតិ

ទឹកឃ្មុំ គឺវត្ថុធាតុរាងម្យ៉ាង ដែលផលិតឡើងដោយសត្វឃ្មុំតូចៗ ជាច្រើន បានមកដោយសារ
តែក្រេបលម្អងផ្កា។ ទឹកឃ្មុំ មានឱជារសផ្អែមឆ្ងាញ់ពិសាដែលភាគច្រើនគេតែងតែប្រើប្រាស់
សំរាប់ធ្វើជាឱសថ ឬ ទុកសំរាប់លាយជាមួយនឹងស្រា ពីព្រោះនៅក្នុងទឹកឃ្មុំ មានផ្ទុកដោយ
សារធាតុចិញ្ចឹម និង វីតាមីន ផ្សេងៗ ជាច្រើន  ដូចជា៖ ជាតិដែក   កាល់ស្យូម    ហ្វូសហ្វាត
សូយូម chlorine ប៉ូតាស្យូម ម៉ាញ៉េស្យូម និង វីតាមីន B1, B2, B3, B5, និង B6។

កាត់បន្ថយទម្ងន់៖ ទឹកមានផ្ទុកនូវ  វីតាមីន   ជាតិរ៉ែ និង សារធាតុ amino acids។ សារធាតុ
ទាំងអស់នេះ នឹងជួយដុតរំលាយសារធាតុខ្លាញ់ដែលមានក្នុងខ្លួនរបស់អ្នក មិនឱ្យមានជាតិ
ខ្លាញ់ក្នុងខ្លួនច្រើន និង ជួយថែរក្សាទម្ងន់របស់អ្នកឱ្យស្រស់ស្អាត   ស័ក្តិសមជាមួយនឹងដង
ខ្លួន។

ធ្វើឱ្យស្បែកស្រស់ថ្លា៖ ទឹកឃ្មុំ ដើរតួនាទី យ៉ាងសំខាន់សំរាប់ស្បែក វាអាចជួយឱ្យស្បែក
របស់ ដុះលូតលាស់បានល្អ ម៉ដ្ឋ និង ភ្លឺរលោង  ដោយគ្រាន់តែ យកទឹកឃ្មុំសុទ្ធបន្តិច លាប
ទៅលើស្បែករបស់អ្នកដោយផ្ទាល់ នៅត្រង់កន្លែងណា  ដែលស្បែករបស់អ្នក មានសភាព
មិនល្អ ដូចជា គ្រើម របក ជាដើម។ល។

ព្យាបាលជំងឺក្អក៖ យោងតាមការសិក្សាជាច្រើនបានរកឃើញថា  ទឹកឃ្មុំគឺជាឱសថដ៏ល្អ
បំផុតសំរាប់ព្យាបាលជំងឺក្អក បានយ៉ាងឆាប់រហ័ស។

វិធីព្យាបាល៖ ដើម្បីព្យាបាលជំងឺឱ្យជាឆាប់រហ័ស សូមយកទឹកឃ្មុំសុទ្ធ ១ស្លាបព្រាកាហ្វេ
លាយជាមួយនឹងទឹកក្រូចឆ្មារសុទ្ធ ស្រស់ៗ រួចផឹកទឹកនោះ ជាការស្រេច។

មួយវិញទៀត អ្នកអាចយកទឹកឃ្មុំ ទឹកក្រូចឆ្មារ និង អំបិលបន្តិច លាយជាមួយនឹងទឹកក្តៅ
ឧណ្ឌ ១កែវ រួចផឹកទឹកនោះជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies

 

 


Tags: Knowledge Health Benefits of Honey