ភ្នំពេញ៖ ថ្មីៗនេះលេចឮព័ត៌មាន គួរឲ្យភា្ញក់ផ្អើលមួយថា តារាល្បីប្រចាំបណ្តាញ ទំនាក់ទំនង សង្គម Facebook លោក PeyPey Dy បានជួបគ្រោះថ្នាក់ចរាចរណ៍ មួយកាលពីយប់មិញនេះ ដោយ លោករងរបួសបែកក្បាលល្បី សុះសាយពេញបណ្តាញមួយនេះ ។
លោក PeyPey Dy បានធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមាននារីរូបស្អាត ម្នាក់ មានឈ្មោះក្នុង Facebook “Oun Linlin” បានបង្ហោះរូបថតមួយសន្លឹក បង្ហាញឲ្យឃើញថា PeyPey Dy និងមិត្តភក្តិបានជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលហូរឈាមជោគថ្នល់ កាលពីរាត្រីថ្ងៃទី១៤ ខែសីហា ម្សិលមិញនេះ ហើយរហូតមកដល់ពេលនេះ នៅមិនទាន់មាន នរណាម្នាក់ដឹងទេថា រូបលោកមានស្ថានភាព យ៉ាងណាទេ ដោយម្ចាស់សាម៉ីខ្លួន អ្នកបង្ហោះរូប នេះគ្រាន់ តែសរសេរសារខ្លីថា “RIP b K K Kon Kat & Peypey dy.. Yub Minh Kort drink a lot pek hz Kort Accident lov men deng mix hz te Tim play chat with knea day mun sos”ដែលមានន័យថា “ចូលរួមសោកស្តាផង បងK K Kon Kat & Peypey dy យប់ មិញគាត់ផឹកស្រាច្រើនពេក ហើយគាត់ជួបគ្រោះថ្នាក់ ឥឡូវនេះមិនទាន់ដឹងថាម៉េចទេ …….” ។
តាមរយៈសារខ្លីនេះ បានសរបញ្ជាក់ថាលោក Pey Pey Dy ពិតជាបានជួបគ្រោះថ្នាក់ ពិតប្រាកដមែន ហើយគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីការ សេពគ្រឿង ស្រវឹងច្រើនហួស កំណត់ ទើបធ្វើឲ្យលោកជួប ឧប្បទ្ទេវហេតុ បែបនេះតែម្តងទៅ ។
ធាតុពិតទៅអ្វីៗគ្រប់យ៉ាងដែលគេដាក់បង្ហោះនៅលើFacebook នោះគ្រាន់តែជាការទាក់ ទាញអារម្មណ៍ទាមទារ ការចាប់អារម្មណ៍ ពីទស្សនិកជនកាន់តែច្រើនប៉ុណ្ណោះ ព្រោះថាការជួប គ្រោះថ្នាក់ចរាចរណ៍ របស់លោកគ្រាន់ តែជាឈុតមួយក្នុង ការសម្តែងតែប៉ុណ្ណោះ៕