ប្រជាពលរដ្ឋរស់នៅទីក្រុងតូចមួយ នៃប្រទេសចិន មានភាពសប្បាយរីករាយយ៉ាងខ្លាំង ពេល
បានចូលរួមពិធីមង្គលការក្នុងសុបិន របស់គូស្នេហ៍ ស្រីស្រស់ប្រុសស្អាត មួយគូ។ អ្នកចូលរួម
មួយចំនួនធំមិនបានដឹងទេថា កូនក្រមុំ ក្នុងឈុតរ៉ូបសនោះ ធ្លាប់មានរហស្សនាមថា "អាម៉ាប់"
ដែលមានទម្ងន់ជិត 100Kg ។
ដំណើរការសម្រកទម្ងន់របស់នាង Dong Jie បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល និងកោត
សរសើរយ៉ាងខ្លាំង។ ពិធីមង្គលការ រួមផ្សំនឹងរឿងសម្រកទម្ងន់របស់នាង ត្រូវបានមនុស្សជា
ច្រើន ទុកដូចជារឿងប្រលោមលោកមួយដូច្នេះដែរ។
កាលពីមុន Dong Jie មានកំពស់ 1,65m និងធាត់យ៉ាងខ្លាំង ដែលមានទម្ងន់ជិតដល់ 100kg
មនុស្សជាច្រើនបានហៅនាងថា "អាម៉ាប់ ៗ" ។
នាងធ្លាប់ប្រើប្រាស់នូវវិធីសម្រកទម្ងន់ ជាច្រើន។ ដំបូងឡើយ គឺចាប់ផ្តើមពីវិធីអត់ញ៉ាំបាយ
ដោយញ៉ាំតែបន្លែ និងទឹកដោះគោ ប៉ុន្តែវិធីនេះ បានធ្វើឲ្យរាងកាយ និងសុខភាពរបស់នាង
ចុះទ្រុឌទ្រោម និងឈានដល់ងងឹតមុខទៀតផង។ ជាក់ស្តែង មិនបាន ៣សប្តាហ៍ផង នាង
ចាប់ផ្តើមញ៉ាំអាហារឡើងវិញ ព្រមទាំងញ៉ាំច្រើនជាងមុនទៀត។
ក្រោយមក Dong Jie បានសាកល្បងវិធីញ៉ាំថ្នាំ ញ៉ាំតែសម្រក ម៉ាស្សា តែក្រូចឆ្មារ .... ប៉ុន្តែ
ទម្ងន់របស់នាងចេះតែកើនឡើងជារៀងរាល់ថ្ងៃ។
ដំណើរការសម្រកទម្ងន់របស់នាង ទទួលបានផ្លែផ្កា ពេលដែលនាងបានជួប វេជ្ជបណ្ឌិតម្នាក់
(ដែលសព្វថ្ងៃ ជាប្តីរបស់នាង)។ ដោយអនុវត្តតាមបែបវិទ្យាសាស្រ្ត និងការគាំទ្រ លើកទឹកចិត្ត
ពីលោកវេជ្ជបណ្ឌិត នាង Dong Jie សម្រកទម្ងន់បានជាង 30kg។ កាលពីថ្ងៃទី ៩ ខែកក្កដា កន្លង
ទៅថ្មីៗនេះ នាងហាក់ដូចជាកំពុងតែយល់សុបិន ពេលដែលដឹងថា នាងមានទម្ងន់នៅសល់តែ
50kg ជាពិសេសមិនត្រឹមតែសម្រកទម្ងន់បានសម្រេចនោះទេ ថែមទាំងស្វែងរកបានសុភមង្គល
ក្នុងជីវិតរបស់ខ្លួន ថែមទៀតផង។
នាង និងលោកវេជ្ជបណ្ឌិតចិត្តល្អម្នាក់នោះ បានចាប់ផ្តើមមានមនោសញ្ចេតនាស្នេហា ជាមួយគ្នា
ក្នុងរយះពេលដែលនាង កំពុងតែសម្រកទម្ងន់។ ប្តីរបស់ Dong Jie បានចែករំលែកថា "ក្នុងដំណាក់
កាល ជួយនាងសម្រកទម្ងន់ សេចក្តីស្នេហារបស់ពួកយើង បានកើតឡើងពីថ្ងៃណាមក ក៏មិនដឹង
ដែរ"៕
ដោយ៖ សិលា
ប្រភព៖ K14